ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​​ពិ​ភព​លោក

11 ឆ្នាំ មុន

ទីក្រុងវ៉ាស៊ីនតោន ៖​ យោង​តាម​អង្គ​ការ​​មិន​​រក​​ប្រាក់​ចំណេញ​​Con​ference​​ Board​បាន​ឲ្យ​ដឹង​ថា ​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិ​ក​មាន​ទំនុក​ចិត្ត​តិច​​តួច​​ចំពោះ​សេដ្ឋ​កិច្ច​នៅ​គ្រាដែល​ក្តី​បារ​ម្ភ​​កើន​​ឡើង​​ពី​​អនា​គត​​ល្បឿន​កំណើន​សេដ្ឋ​កិច្ច​ ។​
នៅ​​ទីក្រុងវ៉ាស៊ីន​តោន​ដដែល​ តម្លៃ​​ផ្ទះ​​បាន​ធ្លាក់​​ចុះ​​ពីរ​ខែ​ពេញ​គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​២០១៣​ នេះ​បើ​យោង​តាម​សន្ទស្សន៍​​វាស់​វែង​​​S&P​/Case​

ទីក្រុងវ៉ាស៊ីនតោន ៖​ យោង​តាម​អង្គ​ការ​​មិន​​រក​​ប្រាក់​ចំណេញ​​Con​ference​​ Board​បាន​ឲ្យ​ដឹង​ថា ​អ្នក​ប្រើ​ប្រាស់​នៅ​អាមេរិ​ក​មាន​ទំនុក​ចិត្ត​តិច​​តួច​​ចំពោះ​សេដ្ឋ​កិច្ច​នៅ​គ្រាដែល​ក្តី​បារ​ម្ភ​​កើន​​ឡើង​​ពី​​អនា​គត​​ល្បឿន​កំណើន​សេដ្ឋ​កិច្ច​ ។​
នៅ​​ទីក្រុងវ៉ាស៊ីន​តោន​ដដែល​ តម្លៃ​​ផ្ទះ​​បាន​ធ្លាក់​​ចុះ​​ពីរ​ខែ​ពេញ​គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​២០១៣​ នេះ​បើ​យោង​តាម​សន្ទស្សន៍​​វាស់​វែង​​​S&P​/Case​-Shiller​​។​

ទីក្រុងគៀវ៖ បណ្តា​​​រដ្ឋ​ទូត​លោក​ខាង​លិច​បាន​​នាំ​​គ្នា​ដុត​ដៃ​​ដុត​ជើង​​ដើម្បី​បញ្ឈប់​​ការ​ដួល​រលំ​​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​​អ៊ុ​យ​ក្រែន​ ខណៈ​​ដែល​​ប្រទេស​​រុស្ស៊ី​​​បាន​សន្យា​ថា​នឹង​មិន​ជ្រៀត​ជ្រែក​​ក្នុង​​ប្រទេស​​ដែល​​ជួប​វិបត្តិ​នេះ​ទេ ​ក្រោយ​ពី​មាន​ការ​ទម្លាក់​​​ប្រមុខ​​ដឹក​នាំ​​​​ដែល​គាំ​ទ្រ​​ទី​ក្រុង​មូស្គូ​​លោក​​វិ​ច​ទ័រ​​យ៉ានូ​កូវិច​ ។​​

ទីក្រុងព្រុចសែល ៖​​ សហ​ភាព​អឺរ៉ុប​បាន​​បង្កើន​​ការ​ព្យាករ​កំណើន​​​សេដ្ឋ​កិច្ច​​របស់​​ខ្លួន​ ដោយ​​បាន​​ព្យាករ​ថា​​ការ​រើប​ឡើង​វិញ​​កំពុង​មាន​ស្ថិរ​ភាព​​នៅ​​ពេល​ដែល​​រដ្ឋ​សមា​ជិក​​ជំរុញ​​កំណែ​ទម្រង់ ​។​ងាក​​មក​មើល​ប្រទេស​ក្រិក​ដែល​ជាស​មា​ជិក​​របស់​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែរ​នោះ​​បាន​​ងាក​ទៅ​​រក​​កំណើន​ជា​លើក​ដំបូង​​ចាប​់​តាំង​ពី​ឆ្នាំ​១៩៤៨ ​នេះ​បើ​យោង​តាម​​គណៈ​​កម្មា​ធិ​ការ​​សេដ្ឋ​កិច្ច​របស់​​សហ​​ភាព​​អឺរ៉ុ​ប​​Olli​ Rehn ​។​

ទីក្រុងម៉ាឌ្រីដ ៖​ នាយ​ករដ្ឋ​មន្រ្តីអេស្ប៉ាញ​​លោក​​ម៉ារីយ៉ូ ​រ៉ា​ចយ​(Mario​ Rajoy)​និយាយ​ថា  ប្រទេស​អេស្បា៉ញ​នឹង​​បង្កើន​ការ​ព្យា​ករ​កំណើន​​សេដ្ឋ​កិច្ច​របស់​​ខ្លួន​​​ដល់​១%​​សម្រ​ាប់​ឆ្នាំ​​២០១៤​នេះ​​និង​​១,៥%​​សម្រាប់​ឆ្នាំ​​២០១៥ ​។​

បុរីញូវយ៉ក ៖​ ធនា​គារ​ធំ​បំផុត​របស់​អា​មេរិក​​JPMorgan​ Chase​នឹង​​កាត់​បន្ថយ​​បុគ្គ​លិក​​៥.០០០​​នាក់​ ​នៅ​ទូទាំង​ពិភព​លោក​​នៅ​ក្នុង​​ឆ្នាំ​នេះ ​។​

ទីក្រុងហ្សាការតា ៖​ ក្រុម​ហ៊ុន​រុស្ស៊ី​គ្រោង​នឹង​​​វិនិ​យោគ​ទឹក​ប្រាក់​​រហូត​ដល់​​ទៅ​​៦​​ពាន់​លាន​ដុល្លារ​​​នៅ​ក្នុង​វិស័យ​រុក​រក​រ៉ែ​​រ​បស់​​ឥណ្ឌូ​ណេ​ស៊ី​នៅ​ក្នុង​​ឆ្នាំនេះ ៕