ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិនិយោគិន​​​នៅ​លើ​ពិភព​លោក​​គ្រោង​នឹង​​ទិញភាគ​ហ៊ុន​​បន្ថែម​

11 ឆ្នាំ មុន

​​វិនិ​​យោគិន​នៅ​លើ​ពិភព​លោក​​គ្រោង​នឹង​​ទិញ​​​ភាគ​ហ៊​​ុន​បន្ថែម​​ទៀត​នៅ​ក្នុង​​ឆ្នាំ​​២០១៤​នេះ​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ខ្ពស់​ ​បើ​ទោះ​បី​ជា​ ​មាន​​ក្តី​បារម្ភ​​ពី​​ការ​កើន​ឡើង​ពន្ធ​ អតិ​ផរ​ណា​កើន​ ឡើង​ខ្ពស់​ និង​​ការ​ធ្លាក់​ចុះ​​កំណើន​​សេដ្ឋ​កិច្ច​ពិភព ​លោក​ក៏​ដោយ ​នេះ​បើ​យោង​តាម​​ការ​អង្កេត​មួយ​​ដែល​បង្ហាញ​​កាល​ពី​​ថ្ងៃ​ពុធ ​។

​​វិនិ​​យោគិន​នៅ​លើ​ពិភព​លោក​​គ្រោង​នឹង​​ទិញ​​​ភាគ​ហ៊​​ុន​បន្ថែម​​ទៀត​នៅ​ក្នុង​​ឆ្នាំ​​២០១៤​នេះ​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ខ្ពស់​ ​បើ​ទោះ​បី​ជា​ ​មាន​​ក្តី​បារម្ភ​​ពី​​ការ​កើន​ឡើង​ពន្ធ​ អតិ​ផរ​ណា​កើន​ ឡើង​ខ្ពស់​ និង​​ការ​ធ្លាក់​ចុះ​​កំណើន​​សេដ្ឋ​កិច្ច​ពិភព ​លោក​ក៏​ដោយ ​នេះ​បើ​យោង​តាម​​ការ​អង្កេត​មួយ​​ដែល​បង្ហាញ​​កាល​ពី​​ថ្ងៃ​ពុធ ​។

នៅ​ពេល​ដែល​​ផ្សារ​ហ៊ុន​នៅ​តំបន់ ​Wall Stree​t ​មាន​កំណើន​ខ្ពស់ ​ហើយ​​ផ្សារ​ភាគ​ហ៊ុន​នៅ​លើ​ពិភព​​លោក​​កើន​ឡើង​ដល់​ទៅ​​៦​​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០១៣​​ វិនិ​យោគិន​៦​នាក់​ក្នុង​ចំណោម​​វិនិយោគ​ិន​​១០​នាក​់​​​ដែល​បាន​ធ្វើ​ការ​​អង្កេត​​ដោយ​​​ក្រុម​ហ៊ុន​គ្រប់​គ្រង​​មូល​​និធិ​​អង់​គ្លេស​​Schroders​និយាយ​ថា ​វិនិ​យោ​គិន​ទាំង​នោះ​​នៅ​តែ​មាន​គម្រោង​​ទិញ​​ហ៊ុន​​​បន្ថែម​នៅ​ក្នុង​​ឆ្នាំ​នេះ​ ។​

លោក ​​Carlo​ Trabattoni​​ ប្រធាន​​ក្រុម​ហ៊ុន​​ចែក​​ចាយ​​អន្តរ​ការី​​​ប្រចាំ​​ទ្វីប​អឺរ៉ុប​​និយាយ​ថា​  វិនិ​យោគិន​ភាគ​ច្រើន​​នឹង​​ធ្វើ​ការ​វិនិ​យោគ​​បន្ថែ​ម​​ទៀត​នៅ​ក្នុង​​ឆ្នាំ​២០១៤​នេះ​ ដោយ​ផ្អែក​​លើមូល​​ដ្ឋាន​​​នៃ​ទិដ្ឋ​ភាព​សេដ្ឋ​កិច្ច​​ល្អ​ប្រសើរ​ ។​​ ក្រុម​ហ៊ុ​នបាន​​ធ្វើ​ការ​អង្កេត​លើ​វិនិ​យោគិន​​ចំនួន​​១៥.៧៤៩​​រូប​ ​នៅ​ក្នុង​​​២៣​​ប្រទេស ​ដែល​មាន​បំណង​​វិនិ​យោគ​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​​១០.​០០០​អឺរ៉ូ ​ក្នុង​អំឡុង​ពេល​​១២​​ខែ​ខាង​មុខ ​។​

ការ​​អង្កេត​បាន​បង្ហាញ​ថា ​វិនិ​យោ​គិន​​៤១​%​​គ្រោង​នឹង​វិនិ​យោគ​នៅ​ក្នុង​​ប្រទេស​​របស់​គេ​ផ្ទាល​់ ហើយ​វិនិ​យោគ​ិន​ប្រហែល​​២​​នាក់ ក្នុង​ចំណោម​​៥​​នាក់​និយាយ​ថា​ គេ​ឃើញ​កា​លានុវត្ត​ភាព​​នៅ​​ក្នុង​​តំបន់​​អាស៊ី​ប៉ាស៊ី​ហ្វិក ​ចំណែក​​វិនិ​យោគិន​​៣​​នាក់​​ក្នុង​​ចំណោម​​១០​​នាក់​សម្លឹង​ទៅ​អាមេរិក​ខាង​ជើង​ ។​

វិនិ​យោគិន​ទាំង​អស់​ដែល​បាន​ធ្វើ​ការ​​អង្កេត​​និយាយ​​ថា ​នៅ​ក្នុង​​ឆ្នាំនេះ​គេ​មាន​ទំនុក​ចិត្ត​​ច្រើន​​ជាង​​ឆ្នាំមុន​ ព្រោះ​​​ថាប​រិយាកាស​​ពាណិជ្ជ​កម្ម​​ និង​​កាលា​នុវត្ត​ភាព​​វិនិ​យោគ​​មាន​ភាព​ល្អ​ប្រសើរ​​ជាង​​មុន ​។ ​ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​ធំ​បំផុត​នោះ​គឺ ​ការ​​ដំឡើង​ពន្ឋ​ ជា​ពិសេស​នៅ​​សហ​ភាព​អឺរ៉ុប​ ដែល​បាន​​គិត​ពន្ធ​ខ្ពស់​​សម្រាប់ប្រតិ​បត្តិ​ការ​ហិរញ្ញ​វត្ថុ​​ក្នុង​ការ​​ជួញដ​ូរ​ភាគ​ហ៊ុន ​​៕