ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​នាំចេញ​​ផលិត​ផល​​កសិកម្ម​របស់វៀត​ណាម​​កើន​ឡើង​​9,4%

11 ឆ្នាំ មុន

ប្រទេស​វៀត​ណាម​រំពឹង​ថា​នឹង​រក​ចំណូល​​បាន​​៤,៣៣​​ពាន​់លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​​​ផលិត​ផល​​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​​ជ​ល​ផល​​​​​នៅ​ក្នុង​រយៈ​​ពេល​​ពី​រខែ​ដំបូង​​ឆ្នា​ំ​២០១៤​​នេះ​ ពោល​គឺ​កើន​ឡើង​​៩,៤%​បើ​ធៀប​នឹង​រយៈ​​ពេល​​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន ​នេះ​​បើ​យោង​តាម​​​របា​យ​ការណ៍​​ពីក្រសួង​​កសិ​កម្ម​​ និង​​អភិវ​ឌ្ឍន៍​​ជន​បទ​​វៀត​ណាម ​។​

យោង​តាម​របាយ​ការណ៍​​បាន​បង្ហាញ​​ថា​ បើ​គិត​តែ​ខែ​កុម្ភៈ​មួយ ​ការ​នាំ​ចេញ​​ផ្នែក​កសិក​ម្ម​​របស់​​វៀត​ណាម​នឹង​ឈាន​ដល់​​២,០៨​​ពាន់​លាន​ដុល្លារ​ ។​​ ក្នុង​ចំណោម​​​ប្រាក់​ចំណូល​​នៃ​ការ​នាំ​ចេញ​​ផ្នែក​កសិ​កម្ម​​របស់​​វៀត​ណាម​ ​​កា​ល​​ពី​អំឡុង​ខែ​មករា​​​-​កុម្ភៈ​​ ទទួល​​បាន​​១,៧៣​​​ពាន់​​លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​​ផលិត​ផល​​កសិក​ម្ម​​ធំៗ​​មួយ​ចំនួន​​ទៅ​កាន់​ទីផ្សារ​​ពិភព​លោក​​ ខណៈ​​ដែល​​ទទួល​បាន​​ប្រាក់​ចំណូល​​៩១៩​​​លាន​ដុល្លារ​ ពី​​ការ​នាំចេញ​​ជល​ផល ​និង​​៨៣៧​​លាន​ដុល្លារ​ ​ពី​ការ​នាំ​ចេញ​​រុក្ខា​ប្រមាញ់​ ។​

​យោង​តាម​របាយ​ការណ៍​​ដដែល​ អំឡុង​​ពេល​​ដូច​គ្នា​នេះ​​ប្រទេស​វៀតណាម​​បាន​​ជួប​​​នឹង​​ការ​ធ្លាក់​ចុះ​​ផលិត​ផល​​កសិក​ម្ម​​សំខាន់​​ៗ​​ជា​​ច្រើន​ដូច​ជា ​​អង្ករ ​កាហ្វេ​ និង​​កៅ​ស៊ូ ​។​​ ចំណែក​​កំណើន​​នៃ​ការ​នាំ​ចេញ​​គ្រឿង​សមុទ្រ ​និង​​ឈើ​ បាន​ជួយ​​បង្កើន​ប្រាក់​ចំណូល​​នាំ​​ចេញ​​​របស់​​វៀត​ណាម​​ក្នុង​រយៈ​​ពេល​​ពីរ​ខែ​ដំបូង​​នៅ​​ក្នុង​​ឆ្នាំ​​នេះ​ ៕