ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​ល្ខោនខោល​មាន​មោទនភាព​នឹង​ស្នាដៃ​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ល្ខោនខោល​ខ្មែរ ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​មហាជន​គ្រប់​គ្រប់​ស្រទាប់វណ្ណៈ ក្រុម​មួយ​នេះ​បាន​រៀប​ចំការ​សម្តែង​ល្ខោនខោល និង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​ចម្រុះ​ជាមួយ​ការ​តាំងពិព័រណ៍​សិល្បៈ ធំ​ៗ ចំនួន​៤ ។ បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា​កាលពី​ពេល ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖​ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ល្ខោនខោល​ខ្មែរ ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​មហាជន​គ្រប់​គ្រប់​ស្រទាប់វណ្ណៈ ក្រុម​មួយ​នេះ​បាន​រៀប​ចំការ​សម្តែង​ល្ខោនខោល និង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​ចម្រុះ​ជាមួយ​ការ​តាំងពិព័រណ៍​សិល្បៈ ធំ​ៗ ចំនួន​៤ ។

បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា​កាលពី​ពេល ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ដែល​ខ្លួន​រៀបចំ​ទាំង​៤​លើក ធំ​ៗ​នោះ​រួម​មាន លើក​ទី​១ គឺ​ការ​សម្តែង​ល្ខោនខោល​ឈុត​ថត​លត​យ័ន្ត នៅ​សាល​មហោស្រព​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ក្រោម​ព្រះរាជ​វត្តមាន​របស់​សម្តេច ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី និង​លោក​សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ ។

ការ​សម្តែង​ទី​២ គឺ​ព្រឹត្តិការណ៍​ផ្ទះ​សិល្បៈ សម្តែង​សិល្បៈ​ចម្រុះ និង​តាំងពិព័រណ៍ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ក្រោម​អធិបតីភាព​របស់ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។

ចំណែក​ទី​៣ គឺ​ការ​សម្តែង ល្ខោនខោល ឈុត​ចម្បាំង​សត្វ​តាឡុ​ង នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ក្រោម​អធិបតីភាព​លោក​សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយស​ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា និង​លោក​លី ណា​វុ​ឌ្ឍ សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ។

ទី​៤​គឺ​ព្រឹត្តិការណ៍ ផ្ទះ​សិល្បៈ​លើក​ទី​២ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ក្រោម​ព្រះរាជ​វត្តមាន​របស់​សម្ត​ច​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី និង​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​យុវជន យុវនារី ចូលរួម​យ៉ាងច្រើន និង​ទស្សនា​សិល្បៈ ទាំង​៣​ពេល គឺ​ព្រឹក រសៀល និង​ពេល​យប់ ។

ក្នុង​នាម​យុវជន​ល្ខោនខោល​កម្ពុជា មាន​សេចក្តី​សប្បាយ​រី​រាយ​ជា​ខ្លាំង​ក្នុង​កិច្ចការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​ខ្មែរ​ជូន​ប្រជាជន​ឲ្យ​បាន​ស្គាល់​នូវ​អ្វី​ដែល​ជា​មរតក​វប្បធម៌​ដ៏​មហាសាល​ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ