ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​គ្រោង​បញ្ជូន​​អត្ត​ពលិក​ 70នាក់​ទៅ​ចូល​រួម​​ព្រឹត្តិ​ការ​ណ៍កីឡា Commonwealth Games ខែក​ក្ក​ដា​ខាង​មុខ​

11 ឆ្នាំ មុន

យោង​តាម​ក្រុម​ប្រឹក្សា​កីឡា​អូ​ឡាំ​ពិក​ជាតិ​សិង្ហបុរី​ (SNOC) ឱ្យ​ដឹង​ថា ប្រ​ទេស​នេះ​គ្រោង​នឹង​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួន​ប្រ​មាណ​ជា៧០​​នាក់​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា Commonwealth Games ប្រ​ចាំ​ឆ្នាំ​២០១៤​ ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Glasgow ប្រ​ទេស​ស្កុតឡែន​នា​ខែ​កក្ក​ដា​ខាង​មុខ ។ SNOC ឱ្យ​ដឹងទៀត​ថា បញ្ជីឈ្មោះ​អត្ត​ពលិក​ចូល​រួម​ចុង​ក្រោយ​នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវ​ការ​​​នៅ​ខែ​មិថុ​នា

យោង​តាម​ក្រុម​ប្រឹក្សា​កីឡា​អូ​ឡាំ​ពិក​ជាតិ​សិង្ហបុរី​ (SNOC) ឱ្យ​ដឹង​ថា ប្រ​ទេស​នេះ​គ្រោង​នឹង​បញ្ជូន​អត្ត​ពលិក​របស់​ខ្លួន​ប្រ​មាណ​ជា៧០​​នាក់​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា Commonwealth Games ប្រ​ចាំ​ឆ្នាំ​២០១៤​ ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Glasgow ប្រ​ទេស​ស្កុតឡែន​នា​ខែ​កក្ក​ដា​ខាង​មុខ ។ SNOC ឱ្យ​ដឹងទៀត​ថា បញ្ជីឈ្មោះ​អត្ត​ពលិក​ចូល​រួម​ចុង​ក្រោយ​នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវ​ការ​​​នៅ​ខែ​មិថុ​នា​ខាង​មុខ ។

​សម្រាប់​ការ​ចូល​រួម​លើក​នេះ សិង្ហបុរី​ផ្តោត​ជា​សំ​ខាន់​​លើ​កីឡា​៦​ប្រ​ភេទ​ ក្នុង​នោះ​មាន​ដូចជា អត្ត​ពលកម្ម វាយ​សី បាញ់​កាំ​ភ្លើង​ ហែល​ទឹក វាយ​​កូន​ឃ្លី​លើ​តុ និង​កាយ​សម្ព័ន្ធ ។ SNOC​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​អត្ត​ពលិក​ដែល​ជាប់​ឈ្មោះ​ទៅ​ចូល​រួម​ គឺ​មិន​មែន​ទៅ​ដើម្បី​យក​បទ​ពិសោធន៍​ ឬ​លំ​ហែ​កាយ​នោះ​ឡើយ​ ពួក​គេ​ចាំ​បាច់​ត្រូវ​ប្រ​កួត​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដណ្តើម​យក​ជ័យ​ជម្នះ​ឱ្យ​ខាង​តែ​បាន ។ រាល់​អត្តពលិក​ដែល​ត្រូវ​បាន​ជ្រើស​រើស​គឺ​សុទ្ធតែ​ជា​អ្នក​ពូ​កែ​ផ្តាច់​គេ​ក្នុង​វិញ្ញា​សា​អា​ជីព​របស់​ខ្លួន ។

អនុ​ប្រ​ធាន SNOC លោក​ Low Teo Ping​ថ្លែង​ថា ​៖ «នេះ​ពិត​ជា​ពេល​វេលា​ដ៏​ពិ​សេស​មួយ​ដែល​បណ្តា​អត្ត​ពលិក​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ឱកាស​បង្ហាញ​​​ពី​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ ។ យើង​សង្ឃឹម​ថា ការ​ចូល​រួម​លើក​នេះ​នឹង​ពិត​ជា​អាច​លត់​ដំ​ពួក​គេ​ឱ្យ​ក្លាយ​ជា​អត្ត​ពលិក​ដែល​ពូ​កែ​លើ​លោក»។ យ៉ាង​ណា​ក៏​ដោយ​ មក​ទល់​នឹង​ពេល​នេះ​ SNOC នៅ​មិន​ទាន់​បាន​ដាក់​ចេញ​ចំ​នួន​មេដាយ​​ដែល​រំ​ពឹង​ថា អត្ត​ពលិក​របស់​ខ្លួន​ត្រូវ​ដណ្តើម​បាន​នោះ​ទេ​ ។ ប៉ុន្តែ​កាល​ពី​ចូល​រួម​កីឡា​ Commonwealth Games ​នេះ​នៅ​ប្រ​ទេស​ឥណ្ឌា​ឆ្នាំ​២០១០​ ក្រុម​សិង្ហបុរី​បាន​យក​ឈ្នះ​មេដាយ​សរុប​៣១​គ្រឿង​ ក្នុង​នោះមាស​១១គ្រឿង​  ប្រាក់​១១គ្រឿង​និង​ សំ​រឹទ្ធិ៩​គ្រឿង ៕