ប៉ូឡូញក្លាយជាម្ចាស់ពានបាល់ទះបុរសកម្រិតពិភពលោក FIVB Men’s Volleyball Nations League 2025
ប្រទេសចិន ៖ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ បានក្លាយជាម្ចាស់ពានបាល់ទះបុរសពិភពលោកប្រចាំឆ្នាំ២០២៥ FIVB Men’s Volleyball Nations League 2025…
ប្រទេសចិន ៖ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ បានក្លាយជាម្ចាស់ពានបាល់ទះបុរសពិភពលោកប្រចាំឆ្នាំ២០២៥ FIVB Men’s Volleyball Nations League 2025…
ប្រទេសចិន ៖ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ បានក្លាយជាម្ចាស់ពានបាល់ទះបុរសពិភពលោកប្រចាំឆ្នាំ២០២៥ FIVB Men’s Volleyball Nations League 2025 បន្ទាប់ពីផ្ដួលក្រុមបាល់ទះជម្រើសជាតិអុីតាលីមិនឱ្យតដៃបានដោយលទ្ធផល៣-០សិត(២៥-២២, ២៥-១៩ និង២៥-១៤)ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសចិន ។ ចំណែកក្រុមបាល់ទះជម្រើសជាតិប្រេសុីល ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទះជម្រើសជាតិស្លូវ៉ានីដោយលទ្ធផល៣-១សិត(២៣-២៥, ២៥-២០, ២៥-២៣ និង២៥-១៩)មុននឹងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់
ទះជម្រើសជាតិប៉ូឡូញ បានយកឈ្នះក្រុមបាល់ទះជម្រើសជាតិប្រេសុីល៣-០សិត(២៨-២៦, ២៥-១៩ និង២៥-២១)។
ចំណែកក្រុមបាល់ទះជម្រើសជាតិអុីតាលី បានយកឈ្នះក្រុមបាល់ទះជម្រើសជាតិស្លូវ៉ានី ៣-១សិត (២៥-២២, ២២-២៥, ២៥-២១ និង២៥-១៨)នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី០២ សីហា ឆ្នាំ២០២៥ ។
គួរឱ្យដឹងផងដែរថា ការប្រកួតពានជើងឯកបាល់ទះផ្នែកបុរសកម្រិតពិភពលោក FIVB Volleyball Men’s Nations League 2025 ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ។ ការប្រកួតបានចាប់ផ្ដើមដំណើរការពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី០៣ ខែសីហា ២០២៥ នៅប្រទេសចិន ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៨ក្រុម។
ពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោកFIVB Volleyball Men’s Nations Leagueរៀបចំឡើងតាំងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំងនិងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ។ ក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអុីតាលី ហើយពានជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ។
ចំណែកឯឆ្នាំ២០២២ ធ្វើនៅទីក្រុងBologna ប្រទេសអុីតាលី ពានជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង ។ ឆ្នាំ២០២៣ធ្វើនៅទីក្រុងGdańsk ប្រទេសប៉ូឡូញ ពានជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ ។ ឆ្នាំ២០២៤ធ្វើនៅទីក្រុង Łódź ប្រទេសប៉ូឡូញ ពានជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំងក្រោយយកឈ្នះក្រុមជម្រើសជាតិជប៉ុនដែលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងឆ្នាំ២០២៣ដោយលទ្ធផល៣-១សិត ៕
ចែករំលែកព័តមាននេះ