ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​មើល​ឈ្មោះ​ប្រឡង​ស្រាប់តែ​ជន​ស៊ី​វិល​២​នាក់​ចាប់​វាយ​ខ្នោះ​និងគំរាម​បា.ញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ជន​ស៊ី​វិល​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ពេល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ និង​ចាប់​យុវជន​ម្នាក់​នេះ​វាយ​ខ្នោះ​យក​ទៅ​កន្លែង​ដី​វាល​ស្ងាត់ រួច​ចាប់​ធ្វើតេស្ត​ទឹកនោម​កណ្តាលផ្លូវ​ទៀត ពេល​រក​មិនឃើញ​មាន​សារធាតុ​ញៀន ទើប​ដោះ​លែង​វិញ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ជន​ស៊ី​វិល​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ពេល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ និង​ចាប់​យុវជន​ម្នាក់​នេះ​វាយ​ខ្នោះ​យក​ទៅ​កន្លែង​ដី​វាល​ស្ងាត់ រួច​ចាប់​ធ្វើតេស្ត​ទឹកនោម​កណ្តាលផ្លូវ​ទៀត ពេល​រក​មិនឃើញ​មាន​សារធាតុ​ញៀន ទើប​ដោះ​លែង​វិញ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​R6 នៅ​ចំណុច​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ នៅ រ៉ា​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​ម្តុំ​រ៉ា​រថភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​Big ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ទើបតែ​ចេញ​មក​ពី​ផ្ទះ​ក្នុង​គោលបំណង​ទៅ​មើល​ឈ្មោះ​ប្រឡង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​គាត់​ជិះ​ម៉ូតូ​បាន​ពាក់​កណ្តាលផ្លូវ​នៅ​ចំណុច​បឹង​កក់ ក៏​ស្រាប់តែ​លេចមុខ​ជន​ស៊ី​វិល​២​នាក់​ជិះ​ម៉ូតូ​មក​កាក់​ឱ្យគាត់​​ឈប់ ​និង​ធ្វើការ​ឃាត់ខ្លួន​ថែម​ទាំង​វាយ​ខ្នោះ​រឹតដៃ​គាត់​យ៉ាង​ខ្លាំង លុះ​ឆែកឆេរ​ទៅ​រក​មិនឃើញ​ជាប់​ពាក់ព័ន្ធ ឬ​ជួញដូរ​គ្រឿងញៀន​នោះ ក៏​គំរាម​បាញ់​គាត់​ថែម​ទៀត ។ បន្ទាប់​មក​ជន​ស៊ី​វិល​ទាំង​២​នាក់​បាន​ដឹក​គាត់​ទៅ​កន្លែង​ស្ងាត់​ហើយ​ធ្វើតេស្ត​ទឹកនោម ពេល​ធ្វើតេស្ត​អត់​ឃើញ​មាន​សារធាតុ​ញៀន​ក៏​វាយ និង​អោយ​គាត់​ចេញ​ទៅ​វិញ ទើប​គាត់​ទូរស័ព្ទ​ទៅ​ម្តាយ​អោយមក​រក​អ្នក​សារព័ត៌មាន​ជួយ​ផ្សាយ​រឿងរ៉ាវ​ខាងលើ​នេះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយសារ​ឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ច្រើន​កន្លែង​ទាំង​ដៃ​ទាំង​ជើង ទើប​ម្តាយ​ជន​រង​គ្រោះ​សំណូមពរ​ដល់​​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ​ផង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​លើ​ករណី​ខាងលើ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ