ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​កន្ទេល​ធំ​… ចោរប្លន់​បន្លំ​ចូល​ដេក​យ៉ាង​​ស្រួល

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​រឿង​ឈ្មួយ​មួយ​ក្រុម ក្លាហាន​ហា៑ន​ជីក​រំលាយ​ភ្នំ ដើម្បី​យក​ថ្ម និង​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដែល​ជា​ដី​តំបន់​ជួរ​ភ្នំ​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃ ការពារ​ដោយ​អនុក្រឹត្យ​លេខ…

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​រឿង​ឈ្មួយ​មួយ​ក្រុម ក្លាហាន​ហា៑ន​ជីក​រំលាយ​ភ្នំ ដើម្បី​យក​ថ្ម និង​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដែល​ជា​ដី​តំបន់​ជួរ​ភ្នំ​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃ ការពារ​ដោយ​អនុក្រឹត្យ​លេខ ៨០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ រួច​មក បាន​ធ្វើ​ឱ្យ​រឿងអាស្រូវ​ល្មើស​នឹង​ផ្លូវច្បាប់​មួយ​ចំនួន​ត្រូវ​បាន​ផ្ទុះ​ចេញ​មក ។

ប៉ុន្តែ​ទោះជា​យ៉ាងណា បទល្មើស​ជីក​រំលាយ​ភ្នំ​របស់​ក្រុម​ឈ្មួញ​ខាងលើ​នេះ ជា​បន្ទុក​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ចំនួន​៣ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ជា​ពិសេស​ចំពោះ​មុខ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ចេញ​អនុក្រឹត្យ​ការពារ​តំបន់​ភ្នំ​ទាំងនោះ ។ ហើយ​ស្ថាប័ន​ទាំង​ពាក់ព័ន្ធ​ការងារ​ខាងលើ​នេះ រួម​មាន ៖

១- មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត (​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​កម្ម​សិ​ទ្ឋិ​ដីធ្លី​),
២- មន្ទីរ​បរិស្ថាន (​ពាក់ព័ន្ធ​នឹង​តួនាទី​ការពារ​តំបន់​ជួរ​ភ្នំ​)
៣- មន្ទីរ​រ៉ែ និង​ថាមពល (​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាតិ​ផ្តល់​ទីតាំង និង​ការ​ទទួល​សួយ​សារ​) ។

ហើយដោយ​សារ​តែ​រឿង​នេះ​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត និង​អង្គការ​អភិរក្ស​ផង​នោះ កាលពី​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ សាលាខេត្ត​កោះកុង​បាន​កោះហៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​មក​ប្រជុំ ដើម្បី​មាន​វិធានការ​ជា​បន្ទាន់​មួយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចេញ​លទ្ធផល​ជា​ផ្លូវការ​យ៉ាងណា​នៅឡើយ​ទេ ។

មជ្ឈដ្ឋាន​នានា​ជា​ច្រើន​បាន​រិះគន់​ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​ក្នុង​អនុក្រឹត្យ​លេខ​៨០ (​តំបន់​ដែន​ជម្រក​សត្វព្រៃ​តា​តៃ​) មាន​ចំនួន ១៤៤២៧៥ ហិ​កតា បាន​លាតសន្ធឹង​គ្របដណ្តប់​ក្រុង​ខេមរៈភូមិន្ទ​ស្ទើរតែ​ទាំង​ស្រុង និង​ស្រុក​ជា​ច្រើន​ទៀត​។ សូ​ម្បី​តែ​ដីស្រែ​ចំការ​លំនៅ​ដ្ឋា​ន សាលារៀន វត្ត​អារាម ទីតាំង​ស្ថាប័នរដ្ឋ​ជា​ច្រើន ស្ទឹង​បឹង​ព្រែក និង ជួរ​ភ្នំ​ទាំងអស់ សុទ្ធតែ​ជាប់​នៅ​ក្នុង​ដី​អនុក្រឹត្យ​លេខ​៨០​នេះ ។

ពលរដ្ឋ​គ្មាន​សិទ្ធិ​កាប់​ទន្ទ្រាន ឈូស​ឆាយ កាន់កាប់ លក់ដូរ ឬ​សាងសង់ តាម​លក្ខណៈ​ផ្លូវច្បាប់​បាន​ឡើយ ។ ចុះ​ហេតុ​អ្វី​ក៏​ខ្នងភ្នំ​ទាំងនោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​រំលាយ​យក​ថ្ម និង​អាចម៍ដី​លក់​ដោយ​គ្មាន​ច្បាប់​បាន​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ខេមរៈភូមិន្ទ យ៉ាង​ដូច្នេះ ។

ប៉ុន្តែ​ថ្មី​ៗ​នេះ កម្មករ​កាន់​គ្រឿងចក្រ​ម្នាក់​ឈ្មោះ ឈួ​រ វុ​ទ្ធី ជា​អ្នក​ឈរឈ្មោះ​ជំនួស​ថៅកែ​ឈ្មោះ សំ វី​រៈ បាន​អះអាង​ថា គាត់​មានច្បាប់​ជី​រំលាយ​ភ្នំ​នេះ​។ គាត់​បាន​បង់លុយ​ឱ្យ​ខាង​បរិស្ថាន និង ស្ថាប័ន​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។ បន្ទាប់​មក​គាត់​បាន​បង្ហាញ​លិខិត​មួយ​ច្បាប់​ដែល​ចុះហត្ថលេខា​ឯកភាព​ដោយ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន អនុញ្ញាតិ​ឱ្យ​កាយ​ដី​លក់​លើ​ផ្ទៃដី​ទំហំ ៩៨៦៩ ម៉ែត្រក្រឡា​។ លិខិត​នេះ​មាន​លក្ខខណ្ឌ​១០​ប្រការ ដែល​ប្រការ​៩ បាន​តម្រូវ​ឱ្យឈ្មោះ ឈួ​រ វុ​ទ្ធី បង់ប្រាក់​មូលនិធិ​ទ័យ​ជ្ជ​ទាន​បរិស្ថាន​ប្រចាំឆ្នាំ ចំនួន ១​លាន​២​សែន​រៀល​ក្នុង​មួយ​ឆ្នាំ ហើយ​លោក​ប្រធាន​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កិច្ចសន្យា​ការពារ​ផល​ប៉ះពាល់​បរិស្ថាន​នេះ សម្រាប់​អាជីវកម្ម​កាយ​ដីក្រហម​លក់ ប៉ុន្តែ​បែរជា​ឈ្មោះ ឈួ​រ វុ​ទ្ធី យក​លិខិត​នេះ​ធ្វើ​ជា​ច្បាប់​ជីក​រំលាយ​ភ្នំ​ទៅ​វិញ ។

លោក​ម៉​ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​បាន​បញ្ជាក់​ដើម្បី​ការពារ​ហត្ថលេខា​របស់​ខ្លួន​ក្នុង​លិខិត​ខាងលើ​ថា តំបន់​ភ្នំ​ទាំងនេះ ជា​តំបន់​ដែល​ត្រូវ​បាន​គេ​អនុគ្រោះ​ឱ្យ​ប្រើប្រាស់​រួច​ហើយ គ្រាន់តែ​មិន​ទាន់​មាន​ឯកសារ​ផ្លូវការ​តែ​ប៉ុណ្ណោះ ជា​តំបន់​ដែល​ក្រុម​យុវជន​វាស់វែង​រួច​ហើយ គ្រាន់តែ​ចេញ​ប្លង់​អត់​ទាន់​បាន ដែល​គេ​និយាយ​ថា បាន​កន្ទេល​ធំ ចោរប្លន់​សម្ងំ​ដេក​យ៉ាង​ស្រួល ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ