ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Romelu Lukaku បង្ហោះ​រូប​ដោះ​អាវ បញ្ឈឺ​​អ្នកចោទ​ថា ខ្លួន​ធាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Romelu Lukaku បាន​ថត​ដោះ​អាវ​បញ្ចេញ​សាច់ដុំ​កង់​ៗ ក្រោយ​ពី​មាន​អ្នក​រិះគន់​ថា​ធាត់ ហើយ​មិន​អាច​ចូល​ប្រកួត…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Romelu Lukaku បាន​ថត​ដោះ​អាវ​បញ្ចេញ​សាច់ដុំ​កង់​ៗ ក្រោយ​ពី​មាន​អ្នក​រិះគន់​ថា​ធាត់ ហើយ​មិន​អាច​ចូល​ប្រកួត ព្រោះតែ​លើស​ទម្ងន់​។

កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ បាន​ចាក​ចេញពី Manchester United មក​លេង​នៅ Inter Milan ក្នុង​តម្លៃ​៧៣​លាន​ផោន​នៅ​ដើមខែ​នេះ​។ តែ​គេ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​រិះគន់​ទៅ​លើ​ទម្ងន់​របស់​ខ្លួន​។ ខណៈ​ដែល​កីឡាករ​ទម្ងន់​១០៤​គីឡូក្រាម​រូប​នេះ ទទួលស្គាល់​ថា ទម្ងន់​របស់​ខ្លួន​ហាក់បីដូចជា​ធ្ងន់​បន្តិច​ក៏​ដោយ គេ​បាន​ថត​ដោះ​អាវ​បង្ហោះ​លើ Instagram ហើយ​សរសេរ​ថា​៖ «​មិន​អន់​ប៉ុន្មាន​ទេ សម្រាប់​មនុស្ស​ធាត់​ម្នាក់​នេះ​»​។

យើង​អាច​មើល​ដឹង​ថា អ្វី​ដែល​គេ​សរសេរ​គឺ​ចង់​ឌឺ​ដល់​អ្នក​រិះគន់ ព្រោះតែ​ក្នុង​រូប​នេះ​មើលទៅ​មិន​ធាត់​នោះ​ទេ​។ តែ​បែរជា​មាន​សាច់ដុំ​កង់​ៗ​ទៅ​វិញ​។ នេះ​ក៏​ព្រោះតែ​មាន​អ្នក​រិះគន់​ចោទប្រកាន់​ថា Inter Milan មិន​ឱ្យ​ឡើង​ទាត់​ញឹក ព្រោះតែ​រាង​ដ៏​ធាត់​របស់ Lukaku​។

បើ​មើល​តាម​រូប តើ​លោក​អ្នក​គិត​ថា Lukaku ធាត់​ដែរ​ឬទេ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ