រាជធានីភ្នំពេញ ៖ រថយន្ត ២គ្រឿង បានបុកគ្នានៅចំណុចស្តុប បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០នាទី យប់ថ្ងៃទី២៥ កុម្ភៈ ២០១៤ នៅចំណុចមុខក្រុមហ៊ុនស៊ុយស៊ូគី តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តCRV ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-4512 ជិះដោយបុរស ២នាក់ ជាជនជាតិចិន ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខក្រុមហ៊ុនស៊ុយស៊ូគី ក៏បានជ្រុលទៅបុកគូទរថយន្តKIA ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-1204 បើកបរដោយបុរសជនជាតិបរទេសម្នាក់ រួមដំណើរដោយស្រ្តី ២នាក់ និងក្មេងម្នាក់ ដែលកំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា៕
ចែករំលែកព័តមាននេះ