ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​​4​នៅ​លើ​​​ពិ​ភព​លោក​​អាច​​ធ្វើ​​ឱ្យ​​តម្លៃ​​ប្រេង​​ឡើង​ថ្លៃ​​​ក្នុង​ឆ្នាំ​2014

11 ឆ្នាំ មុន

រយៈ​ពេល​ចុង​ក្រោយ​​នេះបណ្ដា​ប្រទេស​​ជុំ​វិញ​​ពិ​ភព​លោក​​មួយ​ចំនួន​​​បាន​ផ្ទុះ​ឡើង​​នូវ​អំពើ​ហិ.ង្សា​តវ៉ា​​​​​ផ្នែក​នយោ​បាយ​ដែល​បង្ក​ឱ្យ​មាន​​ភាព​វឹក​​វរ​ក្នុងប្រទេស​ទាំង​នោះ​ ពិសេស​​គឺប្រទេស​​​​ផលិត​​ប្រេង​តែម្ដង​​ដែល​ជា​កត្ដា​​រុញ​ច្រាន​​​ឱ្យមាន​អស្ថិរ​ភាព​​​​​ផលិត​​​កម្ម​​​​រហូត​មានការ​​គំរាម​កំហែង​​ដល់​កន្លែង​ប្រេង​ទៀត​ផង​ ។ ​​ជាក់​ស្ដែង​​​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​៤​​ដែល​កំពុង​ជួប​វិបត្តិនេះ​​ ថែម​ទាំង​​អាច​ធ្វើ​​ឱ្យ​​តម្លៃ​​ប្រេង​

រយៈ​ពេល​ចុង​ក្រោយ​​នេះបណ្ដា​ប្រទេស​​ជុំ​វិញ​​ពិ​ភព​លោក​​មួយ​ចំនួន​​​បាន​ផ្ទុះ​ឡើង​​នូវ​អំពើ​ហិង្សា​តវ៉ា​​​​​ផ្នែក​នយោ​បាយ​ដែល​បង្ក​ឱ្យ​មាន​​ភាព​វឹក​​វរ​ក្នុងប្រទេស​ទាំង​នោះ​ ពិសេស​​គឺប្រទេស​​​​ផលិត​​ប្រេង​តែម្ដង​​ដែល​ជា​កត្ដា​​រុញ​ច្រាន​​​ឱ្យមាន​អស្ថិរ​ភាព​​​​​ផលិត​​​កម្ម​​​​រហូត​មានការ​​គំរាម​កំហែង​​ដល់​កន្លែង​ប្រេង​ទៀត​ផង​ ។ ​​ជាក់​ស្ដែង​​​បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​៤​​ដែល​កំពុង​ជួប​វិបត្តិនេះ​​ ថែម​ទាំង​​អាច​ធ្វើ​​ឱ្យ​​តម្លៃ​​ប្រេង​កើន​ឡើង​​គឺប្រទេស​​​វ៉េណេស៊ុយ​អេឡា​ អីុរ៉ាក់​ លីប៊ី និង​ស៊ូដង់​​ខាង​​ត្បូង ។​​

វ៉េណូ​​ស៊ុយ​អេឡា​ជា​ប្រទេស​ដែល​​​ផលិត​ប្រេង​​​​បម្រុង​ទុក​​ច្រើន​ជាង​គេបំផុត​លើ​ពិ​ភព​លោក​​លើស​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ។ នៅ​ក្នុង​ឆ្នាំ​​១៩៩៤ ប្រទេស​នេះ​បូម​ប្រេង​បាន​​​​២,៧​​លាន​បារែល​​ក្នុង​​​មួយ​ថ្ងៃ​​ ដោយឡែក​​នៅ​ក្នុង​ឆ្នាំ​២០១៣ សម្រេច​បាន​ត្រឹម​២,៤​​​​​លាន​បារែល​​ប៉ុណ្ណោះ​ ។ ដូច្នេះ​​​នេះ​គឺ​ជា​​បញ្ហា​ធំ​មួយ​​​សម្រាប់​រដ្ឋាភិបាល​ដែល​ពឹង​​ផ្អែក​លើ​​ក្រុម​ហ៊ុន​ប្រេង​​របស់​រដ្ឋ​(PDVSA)​និង​រូបិយ​ប័ណ្ណ​​​បរទេស​៩៦% ។ ម្យ៉ាង​​​​ទៀត​​ផលិត​​កម្ម​​សម្រាប់​តម្រូវ​​ការ​​លើ​​ដី​​​បាត់​បង់​ជាង​​​​២​លាន​​បា​រែល​​ក្នុង​មួយ​​ថ្ងៃ​​​រាប់​ទាំង​ការ​នាំ​​​ចេញ​​ទៅ​ស​ហ​រដ្ឋ​អាមេរិក​​​​៨០​ម៉ឺន​បារែល​​​ក្នុង​មួយ​ថ្ងៃ ។​

ប្រទេស​​អីុរ៉ាក់​​​ឯណោះ​វិញ​បច្ចុប្បន្ន​ជា​​​​ប្រទេស​ផលិត​ប្រេង​​​​ធំ​បំ​ផុត​​ទី​​២​​នៅ​ក្នុង​បញ្ជី​​​របស់​OPEC ​។ នៅ​ក្នុង​ខែមករា​ កា​រនាំចេញ​ប្រេង​របស់​អីុ​រ៉ាក់​​បាន​ធ្លាក់​ចុះ​​ស្មើ​នឹង​​ចំ​​នួន​​​​​២,២​លាន​បារែល​ ក្នុងមួយ​ថ្ងៃធៀប​នឹង​ខែ​​​​​​ធ្នូ​​ ​ឆ្នាំ​​២០១៣ នាំ​ចេញ​​បាន​​២,៣៤​លាន​​​បារែល​​​​ក្នុងមួយថ្ងៃ​​ ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​​ ប្រទេស​​អីុរ៉ាក់​​កំពុង​​សហ​ការ​​​ជាមួយ​​អីុ​រ៉ង់​​​​ដើម្បីប្រកួត​ប្រជែង​នឹង​អារ៉ាប់​​ប៊ី​សាអូឌីត​​​គ្រប់​គ្រង​​​​តំណែង​ក្នុង​បញ្ជី​ OPEC  ។​

ចំណែក​ប្រទេស​​លីប៊ី ក៏​ជា​អ្នក​​នាំមុខ​​​លើ​វិស័យ​​​ផលិតប្រេង​​​ផង​ដែរ​ នៅ​ចន្លោះ​​ខែកុម្ភៈ​ ​​​និង​ខែមេសា​ ឆ្នាំ​​​២០១១ ​តម្លៃប្រេង​ក្នុងប្រទេសនេះ​បាន​កើន​ឡើង​​​២០​%​ ។ ចំណែក​​​ខែមករា ឆ្នាំ​​​២០១៤ ​លីប៊ី​​ផលិត​ប្រេងបាន​ត្រឹម​តែ​​​កន្លះ​លាន​​បារែល​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ។ ​រី​ឯស៊ូដង់​​ខាង​ត្បូង​​ជា​ប្រទេស​ផលិត​ប្រេង​​​​ធំ​បំផុត​ទី​​៤ ដែល​ជា​ការ​គំរាម​​​កំហែង​​ដោយ​អំពើ​ហិង្សា​​ជា​ថ្មីម្ដង​ទៀត​ ។​

ជាក់ស្ដែង​​កាល​ពី​​ថ្ងៃទី​​១៨ ​ខែក​ុម្ភៈ​ កន្លង​មក ​​ពួកឧទ្ទាម​​​​ក្នុងប្រទេសនេះ​​​​បាន​បើក​ការ​​វាយ​ប្រហារ​​​​រដ្ឋ​ធានី​​Malkal ​​ដែល​ជា​ទី​តាំង​​ផលិត​ប្រេង​​ធំ​បំផុត​​នៅ​ក្នុង​ប្រទេស ។​ ស្ថាន​ការណ៍​​នេះបាន​ធ្វើ​ឱ្យ​ការនាំចេញ​​ប្រេង​​ត្រូវ​បាន​កាត់​បន្ថយ​​ ហើយបច្ចុប្បន្ន​​លើ​ទី​ផ្សារ​​​ពិ​ភព​លោក​ពុំ​មាន​ក្ដី​រំពឹង​​នឹងប្រើប្រាស់​​ប្រេង​របស់​​ប្រទេស​នេះ​ឡើយ ​ខណៈ​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​គេ​ព្យាករ​​​ថា ក្នុង​មួយ​ថ្ងៃ​ប្រទេសស៊ូដង់​​​ខាង​ត្បូង​​​ផលិត​ប្រេង​បាន​​ចន្លោះ​​ពី​​២​២ម៉ឺន​​​​​​​​​​​​​បារែល​​ទៅ​២៤​ម៉ឺន​បារែល​​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ៕​​​​ ​