ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទស្សន៍​​ទំនិញ​វៀត​ណាម​​ហក់​​ទ្បើង​ 0,55%​ក្នុង​ខែ​កុម្ភៈ

11 ឆ្នាំ មុន

យោ​ង​តាម​​​ការិយាល័យ​​ស្ថិតិទូទៅ​​បាន​រាយ​ការណ៍​​ឱ្យ​ដឹង​ថា​ ​​សន្ទស្សន៍​​តម្លៃ​ទំនិញ​​របស់​ប្រទេស​វៀតណាម​ (CPI) បានកើ​ន​ទ្បើង​​ត្រឹម​ ០,៥៥​ភា​គរយ​ក្នុង​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៤​ ​ហើយ​កាល​ពី​​ខែមុខ​ បាន​កើ​ន​ទ្បើង​ ៤,៦៥​ភាគ​រយ​ ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​​ឆ្នាំ​២០១៣​ ។ ​ទំនិញ​៩​ប្រភេទ​​ក្នុ​ចំណោម​​១១​​ប្រភេទ​ក្នុង​តារាង​​បញ្ជា​ទិញ​​ពី​សំណាក់​​អ្នកប្រើ​ប្រាស់​​ គឺ​មាន​ការ​​ហក់​ទ្បើង​ខ្ពស់​​ ក្នុង​នោះ​​មាន​សេវា​កម្ម​​ភោជនីយ​

យោ​ង​តាម​​​ការិយាល័យ​​ស្ថិតិទូទៅ​​បាន​រាយ​ការណ៍​​ឱ្យ​ដឹង​ថា​ ​​សន្ទស្សន៍​​តម្លៃ​ទំនិញ​​របស់​ប្រទេស​វៀតណាម​ (CPI) បានកើ​ន​ទ្បើង​​ត្រឹម​ ០,៥៥​ភា​គរយ​ក្នុង​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៤​ ​ហើយ​កាល​ពី​​ខែមុខ​ បាន​កើ​ន​ទ្បើង​ ៤,៦៥​ភាគ​រយ​ ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​​ឆ្នាំ​២០១៣​ ។ ​ទំនិញ​៩​ប្រភេទ​​ក្នុ​ចំណោម​​១១​​ប្រភេទ​ក្នុង​តារាង​​បញ្ជា​ទិញ​​ពី​សំណាក់​​អ្នកប្រើ​ប្រាស់​​ គឺ​មាន​ការ​​ហក់​ទ្បើង​ខ្ពស់​​ ក្នុង​នោះ​​មាន​សេវា​កម្ម​​ភោជនីយ​ដ្ឋាន​​​ និង​សេវា​​​កម្ម​គ្រឿង​​បរិភោគ​​ ត្រូវ​បាន​គេ​​សង្កេតឃើញ​ថា​ ​មាន​ការ​កើន​ទ្បើង​​យ៉ាង​ឆាប់​​រ​ហ័ស​ គឺ​១,១៥​ភាគ​រយ​ជា​រៀង​រាល់​ខែ​ ។​

ផ្ទុយ​​ទៅ​វិញ​ទំនិញ​​ចំនួន​២​ប្រភេទ​ ដែល​ធ្វើ​ឱ្យ​ CPI របស់​វៀត​ណាម​​មា​ន​ការ​ជាប់​គាំង​​ក្នុង​មួយ​រយៈ​​ពេល​ខ្លី​ គឺ​អចល​នទ្រព្យ​​ (​ផ្ទះ​សម្បែង​)​ ​សម្ភារ​សំណង់​​ ព្រម​​ទាំង​​វិស័យ​​ទូរគមនា​គមន៍​ ដែល​មាន​ការ​​ថយ​ចុះ​មក​នៅ​ត្រឹម​ ០,៦៤​ភាគរយ​ និង​ ០,០២ភាគ​រយ​ ក្នុង​អំទ្បុង​​ខែ​​មករា​ ​។

​ទោះជា​យ៉ាង​​ណា​ក្តី​ CPI ​របស់​ប្រទេសវៀតណាម​ ត្រូវ​បាន​​គេ​​រំពឹង​ថា​ ​នឹង​​​​កើនទ្បើង​ដល់​ ៥,០៥​ភាគ​រយ​ ចាប់​ពី​ឆ្នាំ​​២០១៤​ នេះ​តទៅ​ ។ យ៉ាងណា​​មិញ​​តារាង​នៃ​​ការ​ជួញ​ដូរ​​ទំនិញ​​ក្នុង​ទីក្រុង​ ហា​ណូយ​ ​មាន​ការ​កើន​ទ្បើង​​តិច​តួច​​ គឺ​ត្រឹម​ ០,៤៩​ភាគ​រយ​ ក្នុង​ខែ​កុម្ភៈ​​ ខណៈ​ដែល​​តំបន់​​សេដ្ឋ​កិច្ច​​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​​នៃ​ទី​ក្រុង​ ហូជី​មិញ​ ​កើ​នទ្បើង​​ ០,២៤​ភាគ​រយ​ទៀត​ ៕