ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នេះ​ថ្លើមធំ​ម្ល៉េះ​ហ៊ាន​បើក​ពេទ្យ​នៅ​ស្រុក​ខ្មែរ​ដោយ​គ្មាន​ច្បាប់​ផង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ នាថ្ងៃទី១៦ ​ខែសីហា ​ឆ្នាំ​២០១៩ ​សមត្ថកិច្ចចម្រុះ រួមជាមួយនឹងអាជ្ញាធរ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ ចុះ​ពិនិត្យ​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​អត់​ច្បាប់​របស់​សេវា​ឯកជន​នៅ​តំបន់​ច្រកព្រំដែន​សំរោង​ ស្ថិត​នៅ​ក្នុងភូមិ​ចេក​…

ខេត្តស្វាយរៀង​ ៖​ នាថ្ងៃទី១៦ ​ខែសីហា ​ឆ្នាំ​២០១៩ ​សមត្ថកិច្ចចម្រុះ រួមជាមួយនឹងអាជ្ញាធរ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ ចុះ​ពិនិត្យ​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​អត់​ច្បាប់​របស់​សេវា​ឯកជន​នៅ​តំបន់​ច្រកព្រំដែន​សំរោង​ ស្ថិត​នៅ​ក្នុងភូមិ​ចេក​ ឃុំ​សំរោង ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង ​។

​បន្ទាប់​មក​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​កន្លែង​ផ្ដល់​សេវា ​និង​ណែនាំ​ឱ្យឈ្មោះ ​Su JIANC HENG ជនជាតិ​ចិន ឱ្យ​ឈប់​ផ្ដល់​សេវា ​និង​ទម្លាក់​យីហោ​ជា​បន្ទាន់​ចាប់ពី​ថ្ងៃ​ទី​១៦ ​ខែសីហា ​ឆ្នាំ​២០១៩​ ​តទៅ​រង់ចាំ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ និងបាន​ឲ្យ​ម្ចាស់​ផ្ដល់​សេវាដែលជា​ជនជាតិ​ចិន​ធ្វើ​កិច្ចសន្យា​ជូន​ក្រុមការងារ​ និង​សន្យា​រត់​ឯកសារ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​គាត់​បើក​ឡើង​វិញ​ ។

​រីឯ​មហាជន​បាន​រិះគន់​ថា មិន​គួរ​អនុញ្ញាតិ​ឲ្យ​ជនបរទេស​មក​បើក​សេវា​សុខាភិបាល​ដោយ​មិន​បាន​ស្គាល់​ប្រវត្តិ​នៃ​វិជ្ជាជីវៈ​របស់​ពេទ្យ​ជា​ជន​បររទេស​នោះ​ទេ ​គួរ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ចៀនវាង​គ្រោះថ្នាក់​ដល់​អ្នកជម្ងឺ ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ