បាល់ទាត់យូហ្វាឆេមពានលីកវគ្គ16 ក្រុមជើងទី1សម្រាប់រាត្រីថ្ងៃពុធមាន2 ប្រកួត កំពូលជើងឯក ឆេមពានលីក Real M ល្អជាងម្ចាស់ផ្ទះ Schalkeចំណែកឯ Galatasaray បារម្ភពេលទទួលភ្ញៀវ Chelsea
11 ឆ្នាំ មុន
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 16 ក្រុមជើងទី 1 សម្រាប់រាត្រីថ្ងៃពុធនេះមាន 2 ប្រកួត ។ ក្រុមកំពូលជើងឯកឆេមពានលីក Real M នៅតែល្អជាងម្ចាស់ផ្ទះ Schalke ខណៈ Galatasaray ព្រួយបារម្ភពេលជួប Chelsea ។
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 16 ក្រុមជើងទី 1 សម្រាប់រាត្រីថ្ងៃពុធនេះមាន 2 ប្រកួត ។ ក្រុមកំពូលជើងឯកឆេមពានលីក Real M នៅតែល្អជាងម្ចាស់ផ្ទះ Schalke ខណៈ Galatasaray ព្រួយបារម្ភពេលជួប Chelsea ។
Galatasaray V Chelsea Galatasaray មិនធ្លាប់មានប្រវត្ដិជាប់ជើងឯកយូហ្វាឆេមពានលីកទេ ។ 6 ប្រកួតជម្រុះក្នុងពូលគឺ 2-1-3 ស៊ុតបាល់បាន 8 គ្រាប់ និងរបូតវិញ 14 គ្រាប់ ស្ថិតនៅលំដាប់លេខ 2 ក្នុងពូល B ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-2-0 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Antalyaspor 0-0 ក្នុងផ្ទះ ស្មើ Antalyaspor 2-2 ម្ដងទៀតក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Besiktas 1-0 ក្នុងផ្ទះ ។ Chelsea ធ្លាប់ជាប់ជើងឯកឆេមពានលីកម្ដងក្នុងឆ្នាំ 2012 និងរងជើងឯកម្ដងដែរកាលពី ឆ្នាំ 2008 ។ 6 ប្រកួតជម្រុះក្នុងពូលគឺ 4-0-2 ស៊ុតបាល់បាន 12 គ្រាប់ និងរបូតវិញ 3 គ្រាប់ ស្ថិតនៅលំដាប់លេខ 1 ក្នុងពូល E ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ West Brom 1-1 ចាញ់ Man City 2-0 ក្រៅផ្ទះ តែឈ្នះ Everton 1-0 ក្នុងផ្ទះ ។ (ពុំមានប្រវត្ដិជួបគ្នា)
ចែករំលែកព័តមាននេះ