ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កុង​តឺន័រដឹក​ទំនិញ​ខ្ពស់​ពេកបើក​​ទាក់​ខ្សែ​ភ្លើង​ ខ្សែ​កាប​ និង​ប្រអប់​កុង​ទ័រ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ហើយ​គេច​បាត់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង​ដឹកទំនិញសំពីង​សំពោង​បើក​បរ​មិន​ប្រយ័ត្ន​បាន​​ទាក់​ខ្សែ​ភ្លើង​ និង​ដាច់​ប្រអប់​កុង​ទ័រដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ហើយ​បើក​គេច​បាត់​។

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កុង​តឺ​ន័រ​មួយ​គ្រឿង​ដឹកទំនិញសំពីង​សំពោង​បើក​បរ​មិន​ប្រយ័ត្ន​បាន​​ទាក់​ខ្សែ​ភ្លើង​ និង​ដាច់​ប្រអប់​កុង​ទ័រដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ហើយ​បើក​គេច​បាត់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈតេលា​ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​កុង​តឺន័រ​ដឹក​ទំនិញ​​សំពីង​សំពោង​ខ្ពស់​ពេក​បើក​​​មិន​ប្រយ័ត្ន​បាន​ទាក់​ខ្សែ​ភ្លើង​ និង​ខ្សែ​កាប​បណ្តាល​ឱ្យ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ព្រម​ទាំង​បុក​ប្រអប់​កុង​ទ័រ​ភ្លើង​លេខ​៣៦៩.១០៧A ធ្លាក់​អស់​មួយ​ប្រអប់​ធ្វើ​ឱ្យ​ខូច​ខាត​កុង​ទ័រ​ចំនួន៤ ហើយ​រថ​យន្ត​​បង្ក​បើក​រត់​គេច​បាត់​។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​រាយ​ការណ៍​ទៅ​ខាង​មន្ត្រី​អគ្គិសនី​កម្ពុជា​ចុះ​ទៅ​ពិនិត្យ និង​ជួស​ជុល​ការ​បាក់​បែក​ និង​ខូច​ខាត​ខ្សែ​ភ្លើង​នោះ​ឡើង​វិញ​ ៕