ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Barcelona យល់​ព្រម​បង់ពន្ធ​18​លាន​ដុល្លារ​ចំពោះ​រឿង​ក្តី​របស់​កីឡា​ករ​នីម៉ា

11 ឆ្នាំ មុន

យោង​តាម​​ប្រភព​ព័ត៌​មាន​រ៉យ​ទ័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ កុម្ភៈ​ ឆ្នាំ​២០១៤ បាន​ឱ្យ​ដឹង​ថា​ ក្លិប​ Barcelona បាន​យល់​ព្រម​បង់​ប្រាក់​​១៨​លាន​ដុល្លារ​អាមេ​រិក​ឱ្យ​រតនា​គា​រ​អេស្ប៉ាញ​ បន្ទាប់​ពី​តុលា​ការ​រក​ឃើញ​កំហុស​ ហើយ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បន្លំ​ពន្ធ​លើ​ករណី​ទិញ​កីឡា​ករ​វ័យ​ក្មេង​ប្រេ​ស៊ីល​នីម៉ា ។

ក្លិប​អ្នក​មាន​បុណ្យ​ Barcelona បាន​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​នីម៉ាពី​ក្លិប​ Santos ក្នុង​តម្លៃ​ខ្លួន​៤៨,៦​លាន​ផោន​ស្មើ​នឹង​ជាង​៨០​លាន​ដុល្លារ​​កាល​ពី​រដូវ​ក្តៅ​ ។ នៅ​ក្នុង​លិខិត​ចោទ​ប្រកាន​់​របស់​តុលា​ការ​បាន​លើក​ឡើង​ថា ក្លិប​ Barce-lona បាន​ព្យាយាម​លាក់​បាំង​តម្លៃ​ខ្លួន​ពិត​ប្រាកដ​របស់​កីឡា​ករ​រូប​នេះ​ ដើម្បី​បន្ធូ​រ​បន្ថយ​ការ​បង់​ពន្ធ​ ។ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​តុលា​ការ​អេ​ស្បា៉ញ​ទទួល​បន្ទុក​សើុប​អង្កេត​រឿង​ក្តី​នេះ​បាន​និយាយ​ថា តុលា​ការ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បន្ទុក​ក្លិប​ Barcelona ចំពោះ​រឿង​ក្តី​ទិញ​ដូរ​កីឡា​ករ​ ។

ទោះ​បី​ក្លិប​ Barcelona ព្រម​បង់​ពន្ធ​ទៅ​តាម​ការ​បង្គាប់​របស់​តុលា​ការ​ក្តី​ តែ​ក្លិប​នៅ​តែ​បដិ​សេធ​ថា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​នោះ​ឡើយ​ ហើយ​ការ​បង់​នេះ​គឺ​ជា​ការ​បង់​ពន្ធ​​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​មិន​ចង់​ឱ្យ​មាន​រឿង​អាស្រូវ​ដែល​អាច​ប៉ះ​ពាល់​ដល់​កិត្តិយស​ក្លិបតែ​ប៉ុណ្ណោះ​ ។ជាមួយ​គ្នា​នេះ​ដែរ តុលា​ការ​បាន​ស្នើ​សុំ​ឱ្យ​ភ្នាក់​ងារ​ប្រមូល​ពន្ធ​ក្លិប​បាល់​ទាត់​បន្ត​ពិនិត្យ​​ការបង់​ពន្ធ​របស់​ក្លិប​ Barcelona ក្នុង​ឆ្នាំ​២០១១,២០១២ និង​២០១៣​ ជា​បន្ត​ទៀត​ ៕