ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រមាណ ២០% ប៉ុណ្ណោះ​បាន​ឆ្លងកាត់​ការ​សិក្សា​ជំនាញ​ទេសចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឲ្យ​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរ កម្ពុជា​ក៏​កំពុង​ប្រឈម​បញ្ហា​នៃ​ការ​ខ្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ផង​ដែរ ។ ​លោក ហោ មុនី​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ដើម្បី​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឲ្យ​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរ កម្ពុជា​ក៏​កំពុង​ប្រឈម​បញ្ហា​នៃ​ការ​ខ្វះ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

​លោក ហោ មុនី​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ​តែ ២០% ប៉ុណ្ណោះ ដែល​បាន​ឆ្លងកាត់​ការ​សិក្សា​ជំនាញ​ទេសចរណ៍ តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ សាកលវិទ្យាល័យ​ទេសចរណ៍ និង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ៗ​។ ​លោក​រដ្ឋលេខាធិការ​បាន​បន្ត​ទៀត​ថា «​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​ប្រមាណ ២០​ម៉ឺន​នាក់ បន្ថែម​ទៀត​។ ដូចនេះ ក្រសួងទេសចរណ៍​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ ពោល​គឺ​ត្រូវ​ជំរុញ​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ថ្មី និង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ទៀត​ដល់​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​» ។

​ថ្លែង​នៅ​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី «​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ឆ្ពោះទៅ​ឧស្សាហកម្ម ៤.០» ដើម្បី​រួមចំណែក​បំពេញ​តម្រូវ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ការ​រីក​ចម្រើន នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​ត្រូវ​បាន​រៀបចំ​សហការ​រវាង​ក្រសួងទេសចរណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហៃ​ណា​ន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ លោក ហោ មុនី​រ័​ត្ន បាន​បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដី​ពី ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឌី​ជី​ថ​ល ដូច​ជា​ការ​ចុះបញ្ជី​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ Online ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​ភោជនីយដ្ឋាន Online ប្រព័ន្ធ​គ្រប់គ្រង​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ Online ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» តាម​ប្រព័ន្ធ QR-Code និង​ប្រព័ន្ធ​ទូរស័ព្ទ​វៃឆ្លាត ព្រម​ជាមួយ​ការ​រីក​ចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរណ៍​តាម​ប្រព័ន្ធ QR-Code មធ្យោបាយ​ដឹក​ជញ្ជូន​វៃឆ្លាត ជាដើម​។ ​លើស​ពី​នេះ ក្រសួងទេសចរណ៍​ក៏​បាន​និង​កំពុង​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ឌី​ជី​ថ​ល ឆ្នាំ​២០២០-២០២៣ ដែល​ជា​ឯកសារ​គោល​សម្រាប់​ជំរុញ​ការ​ប្រើប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ឆ្ពោះទៅ​រក​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែល​កំពុង​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​កំណត់​ឡើង​វិញ​នូវ​កត្តាផលិតកម្ម ការ​គ្រប់គ្រង ឥរិយាបថ​នៃ​ការ​ប្រើប្រាស់ និង​រចនា​សម្ព័​ន​សេដ្ឋកិច្ច ។ ​

សូម​បញ្ជាក់​ថា​នា​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ កើនឡើង ១០.៧% និង​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ ៤.៣៥៦​លាន​ដុល្លារ​។ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹង​ថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៦.៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជាង ៧​លាន​នាក់​។ ​ប្រាកដ​ណាស់ ភ្ញៀវ​ទេសចរ​ចិន គឺជា​ទីផ្សារ​ដែល​ធំ​ជាងគេ​លេខ​មួយ​របស់​កម្ពុជា ក្នុង

រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ចំនួន ២​លាន​នាក់ កើនឡើង ៣៣% ហើយ​នៅ​ឆ្នាំ​២០១៩​នេះ យើង​រំពឹង​ថា​ទេសចរ​ចិន​នឹង​កើនឡើង​ដល់ ២.៦​លាន​នាក់ និង ៣​លាន​នាក់ នៅ​ឆ្នាំ​២០២០» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ