នាវា​ដឹក​ប្រេង​ ​អង់គ្លេស​ចាប់​ដោះ​លែង​វិញ


ប្រទេស​អុី​រ៉​ង់​-​អង់គ្លេស ៖ នា​ថ្ងៃ​ទី​១៥ ​​សីហា​ដែនដី​GIBRALTAR​អង់គ្លេស បាន​ដោះ​លែង ​និង​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ប្រេង​អុី​រ៉​ង់​ដែល​ចាប់​កាលពីដើម​ខែកក្កដា​ចាកចេញ​ទៅ​វិញ ក៏​ទោះបី​មាន​សំណើ​នៅ​នាទី​ចុង​ក្រោយ របស់​សហរដ្ឋអាមេរិក​ឲ្យ​ពន្យារពេល​ឃាត់​ទុក​នាវា​នោះ ដែល​ចោទ​ថា​ដឹក​ប្រេង​ឲ្យ​ស៊ី​រី​បន្ត​ទៀត​ក្ដី។

ក្នុង​សវនាការ​មួយ​ប្រធាន​តុលារ​កំពូល​GIBRALTAR លោក​ANTHONY DUDLEY​បាន​សម្រេច​ថា នាវា​នោះ​លែង​ឃុំ​ទុក​ទៀត​ហើយ​។ អុី​រ៉​ង់​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេច​នោះ​។

តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​លោក​MOHAMMAD JAVAD ZARIF​បាន​ចំអក​ថា ការ​ប៉ុនប៉ង​បែប​ចោរ​សមុទ្រ​របស់​អា​មេ​រិ​ក​ត្រូវ​បរាជ័យ​។ ការ​មើលងាយ​ច្បាប់​របស់​គេ​ទៅ​មិន​រួច ខណៈ​គេ​ប៉ុនប៉ង​រំលោភ​បំពាន​ប្រព័ន្ធ​តុលាការ ហើយ​ចង់​ប្លន់​ទ្រព្យសម្បត្តិ​របស់​អី​ុ​រ៉​ង់​ក្នុង​លំហ​សមុទ្រ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ