ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​កូរ៉េ​មិន​សុខចិត្ត​ហោះ​ទៅ​ស៊ុ​យ​អេ​ត​តវ៉ា​ជាមួយនឹង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Give Me Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជនជាតិ​កូរ៉េ​ជា​ច្រើន​នាក់​មានការ​កើតទុក្ខ​មិន​សុខចិត្ត ក្រោយ​ពី​មិន​បាន​បង្ហាញមុខ​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​ខែ​មុន…

តាម​ប្រភព​ព័ត៌មាន Give Me Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជនជាតិ​កូរ៉េ​ជា​ច្រើន​នាក់​មានការ​កើតទុក្ខ​មិន​សុខចិត្ត ក្រោយ​ពី​មិន​បាន​បង្ហាញមុខ​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​ខែ​មុន ជាមួយនឹង​ក្លិប All Stars របស់​កូរ៉េ​ ។

កាលពី​ថ្ងៃ​ប្រកួត Ronaldo នៅ​អង្គុយ​មើល​មិន​ខ្ចី​ងើប​ពី​កៅអី បើ​ទោះបីជា​បាន​ចុះ​កុងត្រា​ថា​នឹង​ចូល​លេង​ឱ្យ​បាន​៤៥​នាទី​ក៏​ដោយ​។ អ្នកគាំទ្រ​ដែល​បាន​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់ មានការ​ខឹងសម្បា ហើយ​ក៏​បាន​ចាប់ផ្តើម​ស្រែក​គាំទ្រ​ឈ្មោះ Lionel Messi ទៀត​ផង​។ ដោយសារ​តែ​ចិត្ត​ខឹង​មិន​ទាន់​បាត់ អ្នកគាំទ្រ​ម្នាក់​បាន​ហោះ​ទៅ​កាន់​ប្រទេស​ស៊ុ​យ​អេ​ត ក្រោយ​ពី​ដឹង​ថា Juventus នៅ​ទីនោះ​កាលពី​ស​ប្តា​ហ៍​មុន សម្រាប់​ការ​ប្រកួត International Champions Cup​។ Ronaldo ត្រូវ​បាន​អ្នកគាំទ្រ​ម្នាក់​នោះ ដែល​មានឈ្មោះ​ថា Kwak Ji-hyuk ទៅ​តវ៉ា​នៅ​ក្នុង​សណ្ឋាគារ​។

Kwak បាន​បង្ហោះ​វី​ឌី​អូ​បង្ហាញ​ពី​សកម្មភាព ដែល​បាន​កើតឡើង​នៅ​ទីនោះ​។ គេ​បាន​ស្រែក​ជា​ភាសា​អង់គ្លេស​ថា​៖ «​ហេតុ​អ្វី​បានជា​អ្នក​មិន​លេង​នៅ​កូរ៉េ?​» Kwak មិន​ត្រឹមតែ​ស្រែក​បែប​នេះ​ទេ គេ​ក៏​បាន​លើក​ផ្ទាំង​សរសេរ​ជា​ភាសា​ព័រ​ទុ​យ​ហ្កា​ល់​។ ទោះបីជា​ខំប្រឹង​យ៉ាងណា​ក៏​ដោយ Ronaldo នៅ​តែ​ធ្វើ​មិនដឹង​ទាល់តែ​សោះ​៕

ប្រភព ៖ givemesport , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ