ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉េ​ខាងជើង​ បា.ញ់់​មី​ស៊ី​ល​២​គ្រាប់​ទៀត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៦​សីហា​បាន​បាញ់​មី​ស៊ីល​២​គ្រាប់​ថ្មី​ទៀត​ដែល​ហោះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​។ មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ជាយក្រុង​TUNGCHON ជាទី​ក្រុង​មួយ​នៃ​ខេត្ត​KANGWON​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​កូរ៉េ​ខាងជើង ហើយ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត​ដែល​ក៏​ហៅ​ថា​សមុទ្រ​ជប៉ុន​ផង​ដែរ​។ កងទ័ព​កូរ៉េ​ខាងជើង​បាន​តាមដាន​សភាពការណ៍​ក្រែង​មានការ​បាញ់​មី​ស៊ីល​ឯទៀត​ៗ​។ នេះ​ជា​ការ​បាញ់​មី​ស៊ីល​លើក​ទី​៦​ហើយ​របស់​កូរ៉េ​ខាងជើង ចាប់តាំងពី​ដំណាច់ខែ​កក្កដា​មក​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៦​សីហា​បាន​បាញ់​មី​ស៊ីល​២​គ្រាប់​ថ្មី​ទៀត​ដែល​ហោះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​។

មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ជាយក្រុង​TUNGCHON ជាទី​ក្រុង​មួយ​នៃ​ខេត្ត​KANGWON​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​កូរ៉េ​ខាងជើង ហើយ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត​ដែល​ក៏​ហៅ​ថា​សមុទ្រ​ជប៉ុន​ផង​ដែរ​។ កងទ័ព​កូរ៉េ​ខាងជើង​បាន​តាមដាន​សភាពការណ៍​ក្រែង​មានការ​បាញ់​មី​ស៊ីល​ឯទៀត​ៗ​។

នេះ​ជា​ការ​បាញ់​មី​ស៊ីល​លើក​ទី​៦​ហើយ​របស់​កូរ៉េ​ខាងជើង ចាប់តាំងពី​ដំណាច់ខែ​កក្កដា​មក​។ មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​កាលពីដើម​ខែសីហា​ថា ការ​បាញ់​មី​ស៊ីល​ទាំងនោះ​គឹ​ជា​ការ​ព្រមាន​ជាម​ហា​ឡា​រិ​ក ចំពោះ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក មក​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​របស់​ប្រទេស​ទាំង​២ ជា​សមយុទ្ធ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​មិន​សប្បាយចិត្ត​។

គណៈកម្មាធិការ​ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី ជា​ស្ថាប័ន​មួយ​របស់​រដ្ឋអំណាច​កូរ៉េ​ខាងជើង ប្រកាស​នា​ថ្ងៃ​ទី​១៦​សីហា​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​បដិសេធ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៥​សីហា របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ដែល​ថា ទិស​ដៅ​របស់​លោក​គឺ​ធ្វើ​ឲ្យ​សម្រេច​សន្តិភាព​និង​ការ​បង្រួម​បង្រួម​ប្រទេស​រហូត​ដល់​ឆ្នាំ​២០៤៥​ឯណោះ ខណៈ​អាណត្តិ​ប្រធានាធិបតី​របស់​លោក​ត្រូវ​ចប់​នា​ឆ្នាំ​២០២២​។

សេចក្ដី​ប្រកាស​របស់​កូរ៉េ​ខាងជើង បាន​ចោទប្រកាន់​ក្រុង​សេ​អ៊ូ​ល​ថា ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ផ្អាក​ការ​ចរចា​អន្តរ​កូរ៉េ ហើយ​មិន​អនុវត្ត​សេចក្ដីថ្លែងការណ៍​នៅ​ប៉ាន​មុន​ហ្សូ​ម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ