ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​ខ្លួន​វា.យ​បាន​ទឹក​ដី​អ៊ុយ​ក្រែន​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​ថែម​ទៀត​នៅ​ឆ្នាំ​នេះ

16 ម៉ោង មុន

ទី​ក្រុង​កៀវ៖ សម្រាប់​ឆ្នាំ​នេះ គិត​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ កង​ទ័ព​រុស្ស៊ី​វាយ​ដណ្ដើម​បាន​ដី​អ៊ុយ​ក្រែន​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​ថែម​ទៀត​​។ រុស្ស៊ី​ក៏​កំពុង​វាយ​សម្រុក​ទៅ​មុខ​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​បង្កើត​តំបន់​ខ្សែ​ក្រវាត់​ការ​​ពារ​នៃ​តំបន់​ដុន​បាស់។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​មេ​បញ្ជា​ការ​កំពូល​របស់​រុស្ស៊ី​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ចុះ​ត្រួត​ពិនិត្យ​មើល​កង​ទ័ព​​។ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​រុស្ស៊ី ឧត្ដម​សេនីយ៍​វ៉ាល់​ឡឺ​រី ហ្គេ​រ៉ា​ស៊ី​ម៉ូស…

ទី​ក្រុង​កៀវ៖ សម្រាប់​ឆ្នាំ​នេះ គិត​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ កង​ទ័ព​រុស្ស៊ី​វាយ​ដណ្ដើម​បាន​ដី​អ៊ុយ​ក្រែន​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​ថែម​ទៀត​​។ រុស្ស៊ី​ក៏​កំពុង​វាយ​សម្រុក​ទៅ​មុខ​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ការ​បង្កើត​តំបន់​ខ្សែ​ក្រវាត់​ការ​​ពារ​នៃ​តំបន់​ដុន​បាស់។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​មេ​បញ្ជា​ការ​កំពូល​របស់​រុស្ស៊ី​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ចុះ​ត្រួត​ពិនិត្យ​មើល​កង​ទ័ព​​។

នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​រុស្ស៊ី ឧត្ដម​សេនីយ៍​វ៉ាល់​ឡឺ​រី ហ្គេ​រ៉ា​ស៊ី​ម៉ូស (Valery Gerasimov) ថ្លែង​ថា​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​នេះ​ កង​ទ័ព​យើង​វាយ​ដណ្ដើម​បាន​ទី​តាំង​សរុប​៨០​កន្លែង​ដែល​មាន​ទំហំ​ជាង​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​។ ឧត្ដ​ម​សេនីយ៍​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​នៅ​ភាគ​ខាង​ត្បូង​បន្ត​វាយ​ប្រហារ​តំបន់​ខ្សែ​ក្រវាត់​ការ​​ពារ​តំបន់​ដុន​បាស់​។ ទី​នេះ​មាន​ទី​ក្រុង​ជា​ច្រើន​ដូច​ជា​ស្លូវីយ៉ង់ (Sloviansk), ក្រាម៉ា​តស់ (Kramatorsk)​ និង​កូស្ទីយ៉ង់ទីនីកា (Kostiantynivka)​​។ លោក​ថា​កង​ទ័ព​រុស្ស៊ី​វាយ​កាន់​តែ​កៀក​នឹង​ទី​ក្រុង​ស្លូវីយ៉ង់ និង​ក្រា​ម៉ាតស់​ហើយ​ នៅ​សល់​តែ​៧​ទៅ​១២​គីឡូ​ម៉ែត្រ​ទៀត​​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​កង​ឯក​ភាព​របស់​រុស្ស៊ី​ចាប់​ផ្ដើម​វាយ​ប្រហារ​ចូល​ទី​ក្រុង​កូស្ទីយ៉ង់ទីនីកា​ជា​បណ្ដើរ​ៗ​ហើយ​។ ក្រៅ​ពី​នេះ លោក​ថា​កង​ទ័ព​រុស្ស៊ី​ក៏​កំពុង​វាយ​សម្រុក​ទៅ​មុខ​​នៅ​តំបន់​ស៊ូមីនៅ​ភាគ​ខាង​ជើង និង​តំបន់​ខាគីវ​នៅ​ភាគ​ឦសាន​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ «តំបន់​សន្តិ​សុខ​»។ បើ​គេ​ស្ដាប់​ពី​ខាង​ភាគី​អ៊ុយ​ក្រែន​វិញ​ម្ដង​ អ៊ុយ​ក្រែន​អះ​អាង​ថា​យោធា​របស់ខ្លួន​បាន​បញ្ឈប់​ការ​ប៉ុន​ប៉ង​២​លើក​របស់​រុស្ស៊ី​ដែល​ចង់​វាយ​​យក​ភូមិ​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​ស្លូវី​យ៉ង់​​នា​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​។ រុស្ស៊ី​ក៏​បើក​ការ​វាយ​ប្រ​ហារ​១៩​លើក​ក្បែរ​តំបន់​កូស្ទីយ៉ង់ទីនីកា និង​៨​ដង​ក្បែរ​ភូមិ​ជា​ច្រើន​នៅ​ក្បែរ​នោះ​។

កង​ទ័ព​រុស្ស៊ី​ក៏​ប៉ុន​ប៉ង​វាយ​ទម្លុះ​ខ្សែ​ការ​ពារ​របស់​អ៊ុយ​ក្រែន​នៅ​តំបន់​ខា​គីវ​ដែល​កៀក​នឹង​ព្រំ​ដែន​រុស្ស៊ី​​ផង​ដែរ​។ យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​រុស្ស៊ី សព្វ​ថ្ងៃ​នេះ​កង​ទ័ព​រុស្ស៊ី​កាន់​កាប់​តំបន់​ដុន​បាស់​៩០%, ហ្សា​ប៉ូរីហ្សៀ​៧៥% និង​ខឺសុន​៧៥%​ដូច​គ្នា​។ ក្រៅ​ពី​នេះ​រុស្ស៊ី​កាន់​កាប់​បាន​មួយ​ចំណែក​នូវ​តំបន់​ខា​គីវ (Kharkiv), ស៊ូមី (Sumy), មីកូឡាយ (Mykolaiv) និង​ឌីនី​ប្រូ​ប៉េ​ត្រូស (Dnipropetrovsk)​។ តាម​រយៈ​ផែន​ទី​ដែល​​គូស​ដោយ​ក្រុម​គាំទ្រ​រុស្ស៊ី កង​ទ័ព​រុស្ស៊ី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​១១៦ ៧៩៣​​គីឡូ​ម៉ែត្រ​ការ៉េ​ ឬ​ប្រហាក់​ប្រហែល​នឹង​១៩,៣៥%​នៃ​ទឹក​ដី​អ៊ុយ​ក្រែន​សរុប​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ