ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម​០៦​នាក់ រក​ឃើញសម្ភារ​បម្រើ​អោយ​បទល្មើស​មួយ​ចំនួន​ធំនៅស្រុក​ច​ន្ទ្រា

10 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា បាន​ទទួលព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ ផូ ដេ…

ខេត្តស្វាយរៀង​ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា បាន​ទទួលព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ ផូ ដេ ស្ថិត​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា រួច​មក លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ដល់​លោក​វរសេនីយ៍ទោ ជិន សុ​ភឿន អធិការ​នគរបាល​ស្រុក​ច​ន្ទ្រា ដឹកនាំ​កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក និង​ដោយ​មានការ​សម្របសម្រួល​ពីព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើ​រដ្ឋបាល និង​ត្រួតពិនិត្យ​ទីតាំង​ខាងលើ រក​ឃើញ​មាន​សម្ភារ​បម្រើ​អោយ​បទល្មើស​មួយ​ចំនួន​ធំ និង​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន ០៦​នាក់ ប្រុស (​ជនជាតិ​វៀតណាម​) ​។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ