ឆេះបន្ទប់ផ្ទះល្វែងជាន់ទី១ ក្នុងបុរីហុងឡាយ ផ្អើលអ្នកជិតខាងជួយជញ្ជូនអីវ៉ាន់ទាំងយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះល្វែងក្នុងបុរីមួយកន្លែងផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្នុងបុរីហុងឡាយ ផ្ទះ១៥៥k ផ្លូវលេខ៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ មិនដឹងថាផ្ទះដែលឆេះមានបញ្ហាអ្វីនោះទេ ក៍ស្រាប់តែមានហុយផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ទី១ តែមិនដឹងថាឆេះអ្វីអោយប្រាកដ ទើបផ្អើលឆោឡោដល់ពលរដ្ឋរស់នៅជិតខាង នាំគ្នាជួយជញ្ជូនអីវ៉ាន់ចេញពីក្នុងមកក្រៅ និងខ្លះទៀតរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តពន្លត់អគ្គីភ័យ អោយមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
បន្ទាប់ពីកើតហេតុរថយន្តពន្លត់អគ្គីភ័យបានចេញទៅអន្តរាគមន៍ចំនួន៣គ្រឿងសហការគ្នា បាញ់រហូតដល់ម៉ោង១០យប់ថ្ងៃដដែលធ្វើអោយភ្លើងរលត់ទៅវិញ មិនបានឆ្លងរាលដាល ដល់ផ្ទះអ្នកជិតខាងទេឆេះខូចខាតតែខូចខាតសំភារៈនៅជាន់ទី១១អស់ទាំងស្រុង ចំពោះមូលហេតុសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕














ចែករំលែកព័តមាននេះ