រាជធានីភ្នំពេញ ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់ ។ នេះបើតាមការឱ្យដឹងតាមរយៈបណ្តាញសង្គមរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
អ្នកនាំពាក្យឱ្យដឹងទៀតថា នៅខែមីនា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន (ក្នុងនោះរថយន្ត ១ ២៩៣គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់ ។
តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង (រថយន្ត ៨៨៩គ្រឿង) ។
ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ ២០២៦ មានចំនួន ១៦ ២១០ គ្រឿង ក្នុងនោះទោចក្រយានយន្ត ៣ ៨៣២គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្ត ១១ ៦៥៦ គ្រឿង ៕
ចែករំលែកព័តមាននេះ