ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​នៅ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចរ​ចា​ទោះ​បី​បទ​ឈប់​បា.​ញ់​ជិត​ផុត​សុពល​ភាព

16 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​មាន​ទំនុក​ចិត្ត​ថា​ការ​ចរ​ចា​សន្តិ​ភាព​ជា​មួយ​អ៊ីរ៉ង់​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​ជា​និច្ច​។ មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ក៏​អះ​អាង​ផង​ដែរ​ថា​រដ្ឋាភិបាល​របស់​ខ្លួន​កំពុង​ពិចារណា​ថា​នឹង​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ​។ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ស្រពិច​ស្រពិល​ដ៏​ធំ​ដដែល​គិត​ត្រឹម​ថ្ងៃ​នេះ​ព្រោះ​នៅ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​បទ​ឈប់​បាញ់​រយៈ​ពេល​២​សប្ដាហ៍​នឹង​ផុត​សុពល​ភាព​ហើយ​។ លោក​ត្រាំ​ទើប​តែ​និយាយ​​ថ្មី​ៗ​នេះ​ថា​លោក​ប្រហែល​ជា​មិន​បន្ត​សុ​ពល​ភាព​បទ​ឈប់​បាញ់​ទេ​។​ ការ​ចរ​ចា​គ្នា​លើក​ទី​១​កាល​ពី​ដប់​ថ្ងៃ​មុន​នោះ​បាន​បិទ​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​លទ្ធ​​ផល​អ្វី​ទាំង​អស់​។ អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​គ្មាន​គម្រោង​ចូលតុ​ចរ​ចា​លើក​ទី​២​នៅ​សប្ដាហ៍​នេះ​ទេ​ព្រោះ​អាមេរិក​បាន​ក្បត់​ពាក្យ​សន្យា​ដោយ​បន្ត​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​ខ្លួន​ និង​ថែម​ទាំង​ស្ទាក់​ចាប់​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន​ឈ្មោះ​ទូស្កា​ថែម​ទៀត​​ផង​ (Touska)​។ ចំណែកអាមេរិក​វិញ​អះ​អាង​ថា​ខ្លួន​មិន​លុប​ចោល​ការ​បិទ​ខ្ទប់​ទេ​រហូត​ដល់​អ៊ីរ៉ង់​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មុន​សិន​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​មាន​ទំនុក​ចិត្ត​ថា​ការ​ចរ​ចា​សន្តិ​ភាព​ជា​មួយ​អ៊ីរ៉ង់​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​ជា​និច្ច​។ មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​ក៏​អះ​អាង​ផង​ដែរ​ថា​រដ្ឋាភិបាល​របស់​ខ្លួន​កំពុង​ពិចារណា​ថា​នឹង​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ​។ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ស្រពិច​ស្រពិល​ដ៏​ធំ​ដដែល​គិត​ត្រឹម​ថ្ងៃ​នេះ​ព្រោះ​នៅ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​បទ​ឈប់​បាញ់​រយៈ​ពេល​២​សប្ដាហ៍​នឹង​ផុត​សុពល​ភាព​ហើយ​។

លោក​ត្រាំ​ទើប​តែ​និយាយ​​ថ្មី​ៗ​នេះ​ថា​លោក​ប្រហែល​ជា​មិន​បន្ត​សុ​ពល​ភាព​បទ​ឈប់​បាញ់​ទេ​។​ ការ​ចរ​ចា​គ្នា​លើក​ទី​១​កាល​ពី​ដប់​ថ្ងៃ​មុន​នោះ​បាន​បិទ​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​លទ្ធ​​ផល​អ្វី​ទាំង​អស់​។ អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​គ្មាន​គម្រោង​ចូលតុ​ចរ​ចា​លើក​ទី​២​នៅ​សប្ដាហ៍​នេះ​ទេ​ព្រោះ​អាមេរិក​បាន​ក្បត់​ពាក្យ​សន្យា​ដោយ​បន្ត​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​ខ្លួន​ និង​ថែម​ទាំង​ស្ទាក់​ចាប់​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន​ឈ្មោះ​ទូស្កា​ថែម​ទៀត​​ផង​ (Touska)​។

ចំណែកអាមេរិក​វិញ​អះ​អាង​ថា​ខ្លួន​មិន​លុប​ចោល​ការ​បិទ​ខ្ទប់​ទេ​រហូត​ដល់​អ៊ីរ៉ង់​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជា​មុន​សិន​។​ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រភព​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន​ថ្លែង​ថា​ឱកាស​នៃ​ការ​ចរ​ចា​គ្នា​ឡើង​វិញ​អាច​មាន​កម្រិត​ខ្ពស់​ព្រោះ​អនុ​ប្រធានា​ធិបតី​អាមេរិក​ត្រៀម​ចាក​ចេញ​ដំណើរ​ទៅ​ទី​ក្រុង​ឥស្លាម​ម៉ាបាត​។ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ក៏​សម្លឹង​មើល​ក្នុង​ផ្លូវ​វិជ្ជ​មាន​ផង​ដែរ​ថា​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា​។

ប៉ុន្តែ​មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា​ខ្លួន​កំពុង​តាម​ដាន​សភាព​ការណ៍​ដើម្បី​ចង់​ដឹង​ថា​លក្ខ​ខណ្ឌ​ដែល​ខ្លួន​​ដែល​ដាក់​ទៅ​នោះ​ត្រូវ​គេ​ទទួល​យក​ដែរ​ឬ​ទេ​។ ក្នុង​នោះ​ ក៏​មាន​លក្ខ​ខណ្ឌ​មួយ​និយាយ​អំពី​សិទ្ធិ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ផង​ដែរ​។ ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​លោក​ដូណាល់​ត្រាំ​អាច​នឹង​ចូល​រួម​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​ប្រសិន​បើ​ឈាន​ដល់​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​៕ ប្រភព៖ រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ