ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសវ័យចាប់ពី ៥០ឆ្នាំ គួរប្រុងប្រយ័ត្នចំពោះបញ្ហាក្រពេញប្រូស្តាត

10 ម៉ោង មុន

សុខភាព៖ ក្រពេញប្រូស្តាតគឺជាសរីរាង្គទំហំប៉ុនផ្លែកៅឡាក់ដែលមានតែលើបុរស និងស្ថិតនៅក្រោមប្លោកនោម ប៉ុន្តែវាតែងតែបង្កបញ្ហារីកធំនៅពេលវ័យកាន់តែជ្រេ ជាពិសេសចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ដោយសារតែការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយ។​យោងតាមការណែនាំពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត បុរសគួរយកចិត្តទុកដាក់លើសញ្ញាព្រមានសំខាន់ៗចំនួនពីរគឺ៖ ភាពមិនធម្មតានៃការបន្ទោបង់ រួមមានការនោមតក់ៗ…

សុខភាព៖ ក្រពេញប្រូស្តាតគឺជាសរីរាង្គទំហំប៉ុនផ្លែកៅឡាក់ដែលមានតែលើបុរស និងស្ថិតនៅក្រោមប្លោកនោម ប៉ុន្តែវាតែងតែបង្កបញ្ហារីកធំនៅពេលវ័យកាន់តែជ្រេ ជាពិសេសចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ ដោយសារតែការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយ។

យោងតាមការណែនាំពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត បុរសគួរយកចិត្តទុកដាក់លើសញ្ញាព្រមានសំខាន់ៗចំនួនពីរគឺ៖ ភាពមិនធម្មតានៃការបន្ទោបង់ រួមមានការនោមតក់ៗ នោមដាច់ៗ កម្លាំងទឹកនោមខ្សោយ និងភាពរំខាននៃដំណេកដោយសារការនោមញឹកញាប់ខុសធម្មតាទាំងយប់ទាំងថ្ងៃ ឬមានការហៀរទឹកនោមសើមខោជានិច្ច។

ដើម្បីការពារសុខភាពតម្រងនោម និងប្រព័ន្ធទឹកនោម បុរសដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង គួរអញ្ជើញទៅពិនិត្យឈាម និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសឱ្យបានទៀងទាត់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ