ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ សម្រេចពន្យារបទឈប់បា.ញ់ជា​មួយ​អ៉ីរ៉ង់ តាមសំណើរបស់ប៉ាគីស្ថាន ដើម្បីបើកផ្លូវឱ្យមានការចរចាសន្តិភាព

1 នាទី មុន

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប៉ុន្មាន​ម៉ោង​មុន​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ នា​ថ្ងៃ​ទី​២១​ មេ​សា បាន​សម្រេច​ពន្យារពេល​បទ​ឈប់​បាញ់​ជាមួយ​អ៉ី​រ៉​ង់ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ដើម្បី​ទុក​ពេល​កាន់តែ​ច្រើន​ថែម​ទៀត​ដល់​អ៉ី​រ៉​ង់ ដើម្បី​ចរចា…

សង្គ្រាមអ៉ី​រ៉​ង់ ៖ ប៉ុន្មាន​ម៉ោង​មុន​ផុតកំណត់​បទ​ឈប់​បាញ់​គ្នា​ជាមួយ​អ៉ី​រ៉​ង់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ នា​ថ្ងៃ​ទី​២១​ មេ​សា បាន​សម្រេច​ពន្យារពេល​បទ​ឈប់​បាញ់​ជាមួយ​អ៉ី​រ៉​ង់ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ដើម្បី​ទុក​ពេល​កាន់តែ​ច្រើន​ថែម​ទៀត​ដល់​អ៉ី​រ៉​ង់ ដើម្បី​ចរចា តែ​ដោយនៅ​រក្សា​ទុក​ការ​បិទ​ខ្ទប់​បណ្ដា​កំពង់​ផែអ៉ី​រ៉​ង់​។

ក្រោយ​បទ​ឈប់​បាញ់​គ្នា​២​ស​ប្ដា​ហ៍ ដែល​មាន​ជា​ធរមាន​ពី​ថ្ងៃ​ទី​៨ ​មេ​សា ​មក អ៉ី​រ៉​ង​ប្រកាស​ថា បទ​ឈប់​បាញ់​គ្នា​ត្រូវ​បញ្ចប់​នា​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​២១​ មក​២២​ មេ​សា ​ម៉ោង​សកល ចំណែក​លោក​ត្រាំ​ប្រកាស​ថា ​បទ​ឈប់​បាញ់​គ្នា​ផុតកំណត់​នា​ពាក់កណ្ដាល​យប់​ម៉ោង​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្ងៃ​ទី​២២​ មេ​សា​ ។ ប៉ុន្តែ​ច្រើន​ម៉ោង​មុន​ពាក់កណ្ដាល​យប់​ម៉ោង​សកល ពុំ​មាន​ឃើញ​ឧប្បត្តិហេតុ​ធំដុំ​ណាមួយ​កើត​មាន​ក្នុង​តំបន់​ឡើយ​ ។

ដោយ​លើក​ឡើង​ពី​ការ​មិន​ចុះសម្រុង​គ្នា ក្នុង​ក្បាល​ម៉ា​ស៊ីន​រដ្ឋអំណាច​អ៉ី​រ៉​ង់ លោក​ត្រាំ​ប្រកាស​នា​ពេល​មុន​នេះ ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក​ថា លោក​នឹង​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា តាម​សំណើ​របស់​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន​រហូត​ដល់​អ៉ី​រ៉​ង់​ដាក់​សំណើ​មួយ​សំដៅ​បញ្ចប់​ជម្លោះ​ ។ បែប​នេះ​ជា​ការ​ខុសស្រឡះ​ពី​ការ​វាយតម្លៃ​របស់​លោក​ដែល​ថា មាន​លទ្ធភាព​តិច​តូច​បំផុត​ក្នុង​ការ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​ ។ ដោយ​រង់ចាំ​សំណើ​របស់​អ៉ី​រ៉​ង់​កំពង់​ផែ​ប្រទេស​នេះ​នឹង​នៅ​បន្ត​ការ​បិទ​ខ្ទប់ ​។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ស៊ី​ហ៍​បាស់​សារី​ហ្វ​ដែល​ប្រទេស​លោក​ជា​អាជ្ញាកណ្ដាល បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​នេះ​ ។ តាម​បណ្ដាញ​សង្គម​X លោក​សរសេរ​ថា ខ្ញុំ​សង្ឃឹម​ដោយ​ច្បាស់​ថា ភាគី​ទាំង​២​នឹង​បន្ត​គោរព​បទ​ឈប់​បាញ់​គ្នា ហើយនឹង​ឈាន​ទៅ​សម្រេច​បានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ក្នុង​ឱកាស​នៃ​ការ​ចរចា​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ក្រុងអ៉ីស្លា​ម៉ា​បា​ដ ដើម្បី​បញ្ចប់​ជម្លោះ​ជា​ស្ថាពរ​។ អគ្គលេខាធិការ​អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស តាម​សេចក្ដី​ប្រកាស​មួយ​របស់​អ្នកនាំពាក្យ​លោក បាន​សម្ដែង​ការ​អប​អរ​សាទរ​ពី​ការ​ប្រកាស​នោះ ហើយ​លើក​ឡើង​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​បញ្ចប់​ជម្លោះ​។

ការ​ចរចា​វគ្គ​ថ្មី​ដែល​ពី​ដំបូង​ប្រកាស​ថា​ត្រូវធ្វើ​នា​ដើម​ស​ប្ដា​ហ៍​នេះ​នៅ​ក្រុង​អ៉ីស្លា​ម៉ា​បា​ដ ត្រូវ​លើក​ពេល​មិន​មាន​កាលកំណត់​មួយ​។ មុន​ការ​ប្រកាស​របស់​លោក​ត្រាំ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា ក្រុង​តេ​ហេ​រ៉​ង់​បាន​គំរាម​វាយប្រហារ​ឡើង​វិញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​គំរាម​ថា បណ្ដា​ប្រទេស​ជិតខាង​របស់​យើង​ត្រូវ​ដឹង​ថា ប្រសិនបើ​ដែនដី​និង​បណ្ដា​ទីតាំង​ពួក​គេ ផ្ដល់​ឲ្យ​ពួក​សត្រូវ​ប្រើ​វាយ​ប្រហារ​ប្រជាជាតិ​អ៉ី​រ៉​ង់ នោះ​ពួក​គេ​នឹង​មិន​អាច​ធ្វើ​ផលិតកម្ម​ប្រេង​បាន​ទៀត​ឡើយ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។

មុន​ការ​ប្រកាស​ពី​ការ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​លោក​ត្រាំ​បាន​ស្នើ​ដល់​អ៉ី​រ៉​ង់​ឲ្យ​ដោះ​លែង​នារី​ច្រើន​នាក់​ដែល​រង​ការ​កំរាម​ប្រហារជីវិត​។ លោក​យល់​ថា​បែប​នេះ​ជា​នឹង​ជា​ឆន្ទៈ​ដ៏​ល្អ​បំផុត​សម្រាប់​ចាប់ផ្ដើម​ការ​ចរចា​។ នៅ​ក្រុង​តេ​ហេ​រ៉​ង់​ព្រ​លាន​យន្តហោះ​សំខាន់​ៗ​បាន​បើកទ្វារ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​២០​មេ​សា ហើយ​ជីវភាព​រស់នៅ​ក៏​ដំណើរការ​វិញ​ដែរ​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ