យុវជនម្នាក់ចេញពីក្លិបត្រូវជនមិនស្គាល់មុខ ៤នាក់ ស្ទាក់វាយ និងបា.ញ់ បណ្តាលឲ្យរងរបួសធ្ងន់រួចគេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ចេញពីក្លិបកម្សាន្ត នាគមាស ឌីស្កូ ត្រូវជនមិនស្គាល់មុខ ៤នាក់ ជិះម៉ូតូ ២គ្រឿង ស្ទាក់វាយ និងបា.ញ់ប្រហារពីក្រោយចំនួន ៣គ្រាប់ ប៉ុន្តែ ត្រូវចំដៃឆ្វេង ១គ្រឿង បណ្តាលឲ្យរងរបួសបៀមគ្រាប់ ចំណែកជនល្មើសបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ចែករំលែកព័តមាននេះ