ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​យីងឡាក់​ ទៅ​បោះ​ទីតាំង​ក្រៅ​ក្រុង​បាង​កក​

11 ឆ្នាំ មុន

បណ្តា​មនុស្ស​របស់​លោក​ស្រី​យីងឡាក់​ ស៊ីណា​វ៉ាត្រា​ នាយក​រដ្ឋ​មន្ត្រី​ចាំផ្ទះ​ថៃ​ ឱ្យ​ដឹង​កាល​ពីថ្ងៃ​ទី ២៤ កុម្ភៈ​ថា​ លោក​ស្រី​យីងឡាក់ ជា​គោល​​ដៅ​របស់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​សង្កាត់​មួយ​ចំនួន​​នៃ​ក្រុង​បាង​កក​ ចាប់​តាំងពីច្រើន​​សប្តាហ៍​មក​ហើយ​នោះ​បាន​ចាក​ចេញ​ពី​រាជ​ធានី​ ហើយ​ទៅ​ស្នាក់​នៅ​កន្លែង​មួយ​​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ​ពីរាជ​ធានី តែ​គេ​ពុំ​បញ្ជាក់​ថា តើ​លោក​ស្រីស្ថិត​នៅ​

បណ្តា​មនុស្ស​របស់​លោក​ស្រី​យីងឡាក់​ ស៊ីណា​វ៉ាត្រា​ នាយក​រដ្ឋ​មន្ត្រី​ចាំផ្ទះ​ថៃ​ ឱ្យ​ដឹង​កាល​ពីថ្ងៃ​ទី ២៤ កុម្ភៈ​ថា​ លោក​ស្រី​យីងឡាក់ ជា​គោល​​ដៅ​របស់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​សង្កាត់​មួយ​ចំនួន​​នៃ​ក្រុង​បាង​កក​ ចាប់​តាំងពីច្រើន​​សប្តាហ៍​មក​ហើយ​នោះ​បាន​ចាក​ចេញ​ពី​រាជ​ធានី​ ហើយ​ទៅ​ស្នាក់​នៅ​កន្លែង​មួយ​​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ​ពីរាជ​ធានី តែ​គេ​ពុំ​បញ្ជាក់​ថា តើ​លោក​ស្រីស្ថិត​នៅ​កន្លែង​ណា​ឡើយ។​

មនុស្ស​លោក​ស្រី​យីងឡាក់​ ពុំ​និយាយ​ឡើយ​ថា​ តើ​លោក​ស្រី​ចាក​ចេញ​ពីបាង​កក​យូរ​បុ៉ណ្ណា​ទេ។​ លោក​ស្រី​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​ជា​សាធារណៈ​ក្នុង​រាជ​ធានី​កា​ល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ​កន្លង​មក​នេះ ហើយ​លោក​ស្រី​ត្រូវ​គេ​កោះ​ហៅ​ចូល​ក្នុង​សវនាការ​ចោទប្រកាន់​ពីរឿង​ពុក​រលួយ​នា​ថ្ងៃទី​២៧​ កុម្ភៈ​ នៅ​ក្រុង​បាង​កក ។​រដ្ឋ​មន្ត្រី​ការ​បរទេស​លោក​ស៊ូ​រ៉ាពង្ស​ តូវី​ចក្រ​ឆៃ​គុល​ គូស​បញ្ជាក់​ថា​ លោក​ស្រី​យីងឡាក់​ នឹង​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នា​ថ្ងៃទី​២៥ កុម្ភៈ​ ។ លោក​ថ្លែងទៅ​កាន់​សារ​ព័ត៌​មាន​ថា​ វា​ច្បាស់​ខ្លាំង​ដែល​យើង​នឹង​ធ្វើ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នោះ​នៅ​ក្រៅ​ក្រុង​បាង​កក ។​ ខ្ញុំ​ពុំ​ត្រូវ​បាន​គេប្រាប់​ពី​កន្លែង​ដែល​លោក​ស្រី​យីងឡាក់​ ស្ថិត​នៅ​នា​ពេល​បច្ចុប្បន្ន​ឡើយ។​

ប្រមុខ​កងទ័ព​ជើង​គោក​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូចា​ ថ្លែង​កាល​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ តាម​ទូរ​ទស្សន៍​ថា​ កងទ័ព​ពុំ​មាន​ចេតនា​ធ្វើ​អន្តរា​គមន៍​ចូល​ក្នុង​វិបត្តិ​នយោ​បាយ​របស់​ប្រទេស​ឡើយ​ ហើយ​លោក​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ និង​ពួក​​បាតុករ​ចរចា​គ្នា ៕​