ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​​លក់​ស្រា​​នៅ​​ប្រទេ​ស​​ចិន​​ធ្លាក់​ចុះ​ជា​លើក​​​ដំបូង​​​ក្នុង​​ឆ្នាំ​​2013​

11 ឆ្នាំ មុន

តាម​​បណ្តាញ​​ព័ត៌មាន​​ចិន​ផ្សាយ​ថា​ ការ​ប្រើ​ប្រាស់​​ស្រា​នៅ​ក្នុង​ប្រទេស​​បាន​​ធ្លាក់​​ចុះជា​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​កើន​ទ្បើង​​ក្នុង​រង្វង់​២៥​%​ ​ជារៀង​រាល​់​ឆ្នាំ​ជិ​ត​មួយ​​ទស​វត្ស​​​មក​នេះ​ ។ ​យោង​តាម​​ការ​សិក្សា​ថ្មី​មួយ​លើ​ទី​ផ្សារ​​ជាតិ​ស្រវឹង​ និង​ស្រា​​នៅ​លើ​ពិភព​លោក​​បាន​បង្ហា​ញ​ថា​ ការ​ធ្លាក់​ចុះ​នៃ​អត្រា​​លក់​ស្រា​​នៅ​ប្រទេស​ចិន​​មាន​ចំនួន​​២%​​បើ​ធៀប​នឹង​ឆ្នាំ​២០១២​ ។ ​ប៉ុន្តែ​​ទោះ​ជា​​យ៉ា​ង​

តាម​​បណ្តាញ​​ព័ត៌មាន​​ចិន​ផ្សាយ​ថា​ ការ​ប្រើ​ប្រាស់​​ស្រា​នៅ​ក្នុង​ប្រទេស​​បាន​​ធ្លាក់​​ចុះជា​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ការ​កើន​ទ្បើង​​ក្នុង​រង្វង់​២៥​%​ ​ជារៀង​រាល់​ឆ្នាំ​ជិ​ត​មួយ​​ទស​វត្ស​​​មក​នេះ​ ។ ​យោង​តាម​​ការ​សិក្សា​ថ្មី​មួយ​លើ​ទី​ផ្សារ​​ជាតិ​ស្រវឹង​ និង​ស្រា​​នៅ​លើ​ពិភព​លោក​​បាន​បង្ហា​ញ​ថា​ ការ​ធ្លាក់​ចុះ​នៃ​អត្រា​​លក់​ស្រា​​នៅ​ប្រទេស​ចិន​​មាន​ចំនួន​​២%​​បើ​ធៀប​នឹង​ឆ្នាំ​២០១២​ ។ ​ប៉ុន្តែ​​ទោះ​ជា​​យ៉ា​ង​ណា​ក៏​ដោយ​​ ភាព​ជឿ​ជាក់​​នៃ​ឧស្សា​ហ​កម្ម​​ផលិត​ស្រា​​លើ​ពិភព​លោក​នៅ​​ក្នុង​ទី​ផ្សារ​​ដ៏​ធំ​បំផុត​​​ប្រកប​ដោយ​សក្តានុ​ពល​​មួយ​នេះ​ នៅ​តែ​​មាន​ដដែល​ ។ ​បច្ចុ​ប្បន្ន​​ប្រទេស​​ចិន គឺ​​ជា​អ្នក​ទិ​ញ​​ស្រា​ក្រហម​ ស្រា​ស​ ធំបំផុត​​ទី​៥​​លើ​ពិភព​លោក​។​

នៅ​ក្នុង​ឆ្នាំ​២០១៣​​ ប្រទេស​ចិ​ន​​បាន​ទិញ​​ស្រា​ ​ចំណុះ​០,៧៥​លី​ត្រ​ចំនួន​​១៧១​លាន​កេស​ ស្មើ​នឹង​​ជាង​៨០​%​ នៃ​ស្រា​ដែល​​ផលិត​​ក្នុង​ស្រុក​​ ។ មិន​តែ​ប៉ុណ្ណោះ​ ​ចិន​​ក៏បាន​​ជាប់​ជា​​ប្រជា​ជាតិ​​ដែ​ល​ផលិត​​ស្រា​លំ​ដាប់​​កំពូល​ទី​៥​ ​លើ​ពិភព​លោក​​ផង​ដែរ​ ​នៅ​ក្នុង​ឆ្នាំ​២០១២ ។ ​ម៉្យា​ង​ទៀត​ ​តាម​​ការ​សិក្សា​​បាន​ឱ្យ​ដឹង​ថា​ ​ការ​ធ្លាក​់ចុះ​​នៅ​ការ​លក់​នេះ​​ បាន​ប៉ះ​ពាល់​ដល់​ស្រា​​ដែល​ផលិត​​ក្នុង​ស្រុក​​សំខាន់​ៗ​ ខណៈ​​ដែល​​ស្រា​នាំ​ចេញ​​មិន​​មាន​កង្វល់​​ពី​ការ​​រំខាន​ដល់​​កំណើន​ទ្វេ​ដង​នៅ​ចន្លោះ​​ឆ្នាំ​២០០៧​ និង​​ឆ្នាំ​២០​១៣​នោះ​ទ្បើយ​ ៕