បុរសជាប់រូងភ្នំនិយាយទាំងទឹកភ្នែកថា«អ្វីៗដែលខ្ញុំហ៊ានប្រថុយក៏ព្រោះបំណុល»


ខេត្តបាត់ដំបង ៖ ​​​បុរស​​រង​គ្រោះដែល​បាន​​ជាប់​​​កន្លៀត​​ថ្ម​​ក្នុងរូងភ្នំ គិតត្រឹមថ្ងៃទី១៤ សីហា ​គឺនៅ​​សម្រាក​​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​​ខេត្តបាត់ដំបង គឺ​​បាន​រយៈ១​ស​ប្តា​ហ៍មក​ហើយ ​ហើយអាការៈរបួស​គាត់ ក៏​បាន​ធូរស្បើយខ្លះ​ៗផង​ដែរ ដោយនៅតែ​រង់​ចាំតែខាង​​គ្រូពេទ្យ​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ​ ដែល​គាត់អាចនៅ​​ប្រហែល​១​អាទិត្យ​ទៀត គឺជា​សះស្បើយ​ទាំងស្រុងហើយ​ ។ គួររំលឹកថា៖ មក​ដឹង​រឿងរ៉ាវ​បន្ត​…​វត្ថុ​បុរាណ​ប្រមូល​ដោយ​មក​ជាមួយ​អាចម៍​ប្រចៀវ

ជួបជាមួយកោះសន្តិភាព ជនរងគ្រោះ​​ស៊ុម បូ​រា បាន​បង្ហាញ​ខ្លះ​ៗក្នុង​បន្ទុក​ក្រុម​គ្រួសាររបស់គាត់ ដែល​​បញ្ហា​សំខាន់គឺនៅ​ពេល​ដាច់​ខែ​ម្តង​ៗ ខ្ញុំ​ត្រូវ​តែ​រក​លុយ​ទៅ​ដោះ​ថ្លៃ​ជំពាក់​គេ​ប្រចាំខែ ​​និង​ខ្ចី​ពីធនាគារ និង​អង្គ​ការ​ឯក​ជន​ ដើម្បី​ដោះស្រាយ​ដើមទុន ​សម្រាប់​ប្រកបរបរ​ប្រចាំ​ថ្ងៃ ។ ​លោក​បាន​​និយាយទាំង​អួល​ដើម.ក និងទាំងទឹក​ភ្នែក​​​ថា «​ដែល​ខ្ញុំហ៊ាន​ប្រថុយ​បែប​នេះ (កើបអាចម៍ប្រចៀវក្នុងរូងភ្នំ) ក៏ព្រោះ​ចង់​បានចំណូល ​ព្រោះតែ​ខ្ញុំបាន​ខ្ចី​លុយ​បន្តិចបន្តួច​ពី​អ្នក​ជិតខាង​ផង ​ពី​អង្គការ​ឯកជន​ខ្លះ​ៗផង ដើម្បី​បង្គ្រប់​ជីវ​ភាព​ប្រចាំ​ថ្ងៃ ហើយក៏​ចង់រក​​របរ​ណាមួយ​ ដែល​អាច​ធានា​ជីវភាព​របស់ខ្ញុំ​បានជា​រៀងរាល់ថ្ងៃនេះ ​ដោយ​ក្នុង​ដើមខែ​កន្លង​មក​នោះ​ ខ្ញុំ​បាន​នៅ​ជំពាក់​លុយ​គេ​ចំនួន​១​លាន​ទៀត នៅ​ពេល​ដាច់​ខែ​ត្រូវ​តែ​ដោះ​បំណុល​សង​គេ​ឱ្យបានអស់ ។

ប្រភពបន្តថា ចំពោះ​ការងារ​កើប​អាចម៍​ប្រចៀវ​នេះ មិនមែន​ជា​មុខរបរ​ប្រចាំ​សម្រាប់​ខ្ញុំ​ឡើយ ដោយ​ខ្ញុំ​ចូល​ទៅ​យក​អាចម៍​ប្រចៀវ​ផ្សែផ្សំ​លក់​ម្តង​រួច​មក​ហើយ បាន​១​តោនលក់​ឲ្យ​តាម​គេ​កុម្ម​ង់​ទទួល​បានជា​លុយ​៤០​ម៉ឺន​រៀល ហើយ​បាន​គិត​ថា អាច​រកបាន​៣​តោន​ក្នុង​ខែ​នេះ អាច​ដោះ​សង​គេ​បាន​រួច ព្រោះ​នេះ​ជា​ចំណែក​មួយពីក្រុម​គ្រួសារ​ ខ្ញុំ​ត្រូវ​បាន​សាងសង់​ផ្ទះ​នៅ​ដោយ​ខ្លួនឯង ដែល​ម្តាយ​ខ្ញុំ​បាន​ជួយ​ឈើ​រនាប​មក​ខ្លះ​ៗឲ្យ​បាន​​សមរម្យ​បន្តិច ដែល​ម៉ែ​បាន​ចែក​ដី​ឲ្យ​ចំនួន​៣​រ៉ៃ​មកឱ្យ​រស់នៅ​ដោយឡែក​នេះ ។

​សូមរំលឹកថា ហេតុការណ៍​ដែល​គាត់ជាប់ក្នុងរូងភ្នំនោះ បាន​​កើតឡើង​តាំងពី​ថ្ងៃ​ទី​០៤​ សីហា មកម្ល៉េះ ស្ថិត​ក្នុង​រូង​ភ្នំ​ហុង​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដែល​​ជន​រងគ្រោះមាន​​​ឈ្មោះ ស៊ុម បូ​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណៈ​គាត់​ចូលទៅកើបអាច​ម៍​ប្រចៀវ​យក​ទៅ​លក់ តែ​អកុសល​អាក្រក់ គាត់​បានធ្លាក់​កៀប​ជាប់​ក្នុង​រូងភ្នំ​នោះ​តែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹងទេ ​សូ​ម្បី​ទាំង​ក្រុម​គ្រួសារ ក៏​ឆ្ងល់​បាន​បាត់​​គាត់​ពី​ផ្ទះ​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)​​​

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹងមានផ្សាយជូន​បន្ត ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ