ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គាំ​ទ្រ​រាប់​លាន​​នាក់​​អំពាវ​នាវ​​​ឱ្យ​គណៈ​​កម្មា​ការ​អូទ្បាំ​ពិក​​​ស៊ើប​អង្កេត​ការ​បរាជ័យ​​រ​បស់​ ​រាជិនី ស្គី​​ គឹម​ យូណា​

11 ឆ្នាំ មុន

យោង​តាម​ការ​ចេញ​ផ្សាយ​ពី​គេ​ហទំព័រ​​បរទេស​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​​ ​បាន​ឱ្យ​ដឹង​ថា​ ​អ្នក​គាំ​ទ្រ​​រាប់​លាន​នាក់​ បាន​ធ្វើ​ញត្តិ​តាម​ប្រព័ន្ធ​​អន​ទ្បាញ​​​ផ្ញើ​​ជូ​ន​​គណៈកម្មា​ការ​​អូទ្បាំ​ពិករដូវ​រងា ដែល​ប្រា​រព្ធ​​​ធ្វើ​ទ្បើង​នៅ​ក្រុង​​ស៊ូជី ប្រទេស​រុស្ស៊ី​​ ឱ្យ​​​​បើក​​ការស៊ើប​អង្កេត​​លើលទ្ធ​ផល​​ពិន្ទុ ដែល​​បណ្តាលឱ្យរាជី​នី​​សម្រស់​ជិះ​ស្គី​លើ​ទឹក​កក​ គឹម​​ យូណា​​ បាត់​បង់​​តំណែង​​ជើង​ឯក​ ។ ​

គេហ​ទំព័រ​ Chosun បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​​ទទួល​​​​លទ្ធ​ផល​​ពិន្ទុ​ ដែល​​​បង្ហាញ​ថា ចៅ​ក្រ​ម​៧​រូប​ ​​ក្នុង​ចំណោម​​៩​រូប​ បាន​ឱ្យ​​ពិន្ទុ​​កីទ្បា​​ការិនី​ គឹម​ ​យូណា​​ ​ឈ្នះ​​កីទ្បា​ការិនី​ម្ចាស់​ផ្ទះ​រុស្ស៊ី​​ នាង អាដែល​លី​ណា​ សូ​នី​​កូវ៉ា​ ​ក៏​ប៉ុន្តែ​​លទ្ធ​ផល​​សរុប​​ទៅ​​ជា​​​កីទ្បា​​ការិនី​​ម្ចាស់​ផ្ទះ​ជា​​អ្នក​ឈ្នះ​ទៅ​វិញ​ ។​ ពិន្ទុ​សរុប​​ក្នុង​​តារាង​​បង្ហាញ​​ថា​ ​នាង​ សូ​នី​កូ​វ៉ា ​ទទួ​ល​បាន​ពិន្ទុ២២៤​.៥៩​​នាំ​មុខ​ គឹម​​ យូណា​ ដែល​ទទួល​​បាន​ពិន្ទុ​២១៩​.១១​​ ។ ទោះ​​ជា​​តារាង​​ពិន្ទុ​បង្ហាញ​យ៉ាង​​នេះ​ក្តី​ ក៏​អ្នក​គាំ​ទ្រ​​យូណា​ ​នៅតែ​​ចោទ​ប្រកាន់​​ថា​ ជា​​ការ​កែ​ប្រែ​លទ្ធ​ផល​ ។

ជា​មួយគ្នា​នេះ​ដែរ​ កីទ្បា​ការិ​នី​ជិះ​ស្គី​ចូល​និវត្ត​ន៍​​រប​ស់​អាល្លឺ​ម៉ង់ នាង​ Katarina Witt បាន​​សម្តែង​​ការ​​មន្ទិល​សង្ស័យ​​ចំពោះ​​លទ្ធ​ផល​នេះ​ដែរ​ ដោយ​និយាយ​ថា​៖​ «ខ្ញុំ​ឆ្ងល់​​ខ្លាំង​ណាស់​​ចំពោះ​លទ្ធ​ផល​​នេះ​ ​ខ្ញុំ​មិន​​យល់​ពី​​​ការ​ដាក់​ពិន​្ទុ​របស់​​ចៅ​ក្រម​ទាំង​នោះ​ទេ​​ ។ តាម​ការ​គណនា​​​របស់​ខ្ញុំ​ គឹមយូហា​​ គឺ​ជា​អ្នក​ទទួល​​បាន​ជ័យ​ជម្នះ​​» ។

ដោយ​ទ្បែក​​ លោក ម៉ាត់​អាដាម​ អ្នក​នាំ​ពាក្យ​​គណៈ​​កម្មាការ​អូរទ្បាំ​ពិក​​អន្ត​រ​ជាតិ​ ​បាន​និយាយ​ថា​៖ លោក​​ម​ិន​ទាន់​​បាន​ទទួល​ពាក្យ​​បណ្តឹង​​ជា​ផ្លូវការ​​នៅ​ទ្បើយ​ទេ ពី​​សហ​ព័ន្ធ​ជិះ​ស្គីរបស់​ប្រទេស​កូរ៉េ​ ​ហើយ​លោក​នឹង​​បើក​​ការ​ស៊ើប​អង្កេត​​ភ្លាម​ ប្រសិន​បើ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ ។ ​ដោយ​ទ្បែក​​ម្ចាស់​មេ​ដាយ​ប្រាក់​​ទាំង​ចម្រូង​ចម្រាស់​នាង​ គឹម​​ យូណា​ បាន​និយាយ​​ថា​ នាង​នឹង​​ចូល​និវត្តន៍​ បន្ទាប់​ពី​​បរាជ័យ​​ទាំង​​មិន​អស់​ចិត្ត​នៅ​រុស្ស៊ី​ឆ្នាំ​២០១៤​ នេះ​ ៕