ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ពលរដ្ឋ​ខ្មែរ​ប្រថុយ​ជីវិត​ឆ្លង​ដែន​ចូល​ទឹកដី​គេ​ខុសច្បាប់​ត្រូវ​គេ​ដេញ​បា.ញ់​ដូច​សត្វ​ធាតុ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ឈិ​ន ឡា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត…

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ឈិ​ន ឡា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្នុង​ចំណោម​គ្នា​៥​នាក់​បាន​រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​ស្តាំ​ម្ខាង ខណៈ​ធ្វើ​ដំណើរ​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​ទៅ​រក​បេះ​ផ្កា​អរ​គី​ដេ ដើម្បី​យក​មក​លក់ ប៉ុន្តែ​ត្រូវ​ទាហាន​ថៃ​ដេញ​បាញ់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ប៊ើ​យ​ទឹកភ្នែក ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

នេះ​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ថា​នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​លួច​ឡើង​ភ្នំ​ឆ្លង​ដែន​ចូល​ទៅ​ទឹកដី​ថៃ​មាន​គ្នា​សរុប​ចំនួន​៥​នាក់​ដើម្បី​ដើរ​រក​បេះ​ផ្កា​អរគី​ដេ ប៉ុន្តែ​សំណាង​មិនល្អ​ជួប​កម្លាំង​ទាហាន​ថៃ​ដេញ​បាញ់​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ ចំ​ជើង​ស្តាំ​ចំនួន​១​គ្រាប់ ក្រោយមក​ជន​រង​គ្រោះ​បាន​ខិតខំ​រត់គេច​ខ្លួន​ពួន​នៅ​ក្នុង​ព្រៃ​ពី​ការ​បាញ់ប្រហារ​របស់​ទាហាន​ថៃ ដោយឡែក​គ្នា​៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព ។

លុះ​មក​ដល់​ម៉ោង​០៤​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ បុរស​៤​នាក់​ដែល​បាន​រត់គេច​រួច​ពី​ការ​បាញ់​សម្លាញ់​របស់​ទាហាន​បាន​ចុះ​ពីលើ​ភ្នំ​មក​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អោយ​បានដឹង​ដើម្បី​នាំ​គ្នា​ឡើង​ទៅ​យក​ជន​រង​គ្រោះ​សែង​ចុះ​ពីលើ​ភ្នំ​ដងរ៉ែក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​ជួយ​សង្គ្រោះ ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ​បន្ទាន់​ដោយសារ​តែ​ស្ថាន​ជន​រង​គ្រោះ មាន​ឈាម​ហូរ​អស់​ច្រើន​ពេក ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ