ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ស្សាន់​ដឹក​ថ្ម​ដាច់​កង់​រមៀល​បុក​ក្មេង​ស្រី​ម្នាក់​ស្លា.ប់ និង​២នាក់​ទៀត​របួស​ធ្ងន់​នៅក្រុង​ច្បារមន

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​ក្មេង​ស្រី​​​ម្នាក់​បាន​ស្លា.ប់ និង​២នាក់​ទៀត​របួស​ធ្ងន់​ដោយសារ​រថ​យន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ដាច់​កង់​ក្រោយ​រមៀល​ទៅ​បុក ខណៈ​ពួក​គេ​កំពុង​ឈរ​លេង​នៅ​ក្នុង​របង​ផ្ទះ​ ។

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​ក្មេង​ស្រី​​​ម្នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​របួស​ធ្ងន់​ដោយសារ​រថ​យន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ដាច់​កង់​ក្រោយ​រមៀល​ទៅ​បុក ខណៈ​ពួក​គេ​កំពុង​ឈរ​លេង​នៅ​ក្នុង​របង​ផ្ទះ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤រសៀល ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​លំ​ភូមិ​ថ្នល់​បំបែក សង្កាត់​ស្វាយ​ក្រវ៉ាន់ ក្រុង​ច្បារ​មន​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ​ថៃ ធីតា អាយុ​១៣​ឆ្នាំ​ ចំណែក​ក្មេង​ស្រី២នាក់​ទៀត​ជាប្អូន​របស់​ក្មេង​ស្រី​រង​គ្រោះ រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាង​លើ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ NISSAN DIESEL ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តាកែវ​៣A១១៨៩ បើក​ដោយ​ឈ្មោះ​ពុត ប៊ុន​ធឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​កន្ទ្រា ឃុំ​រលាំង​កែន​ ស្រុក​កណ្តាល​ស្ទឹង​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​រថ​យន្ត​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាង​ឆ្វេង​រមៀល​ទៅ​បុក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៣នាក់​បង​ប្អូន​ដែល​កំពុង​ឈរ​លេង​នៅ​ក្នុង​របង​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​២នាក់​។

ក្រោយ​កើតហេតុ​ក្មេង​ស្រីដែល​របួស​ធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​រថ​យន្ត​បង្ក​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ខេត្ត​កំពង់​ស្ពឺ​រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ៕