ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ប្រើ​ធម៌​ក្តៅ​កាត់​ចោល​ខ្ទេច​ដូច​ខ្ទឹម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុងមាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​ធ្វើ​សំយាបផ្ទះ​រំលោភ​ចំណី​ផ្លូវ​សុំ​អោយ​អនុវត្ត​អោយ​ស្មើភាព​គ្នា ​ដែល​ចុះ​អនុវត្ត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុងមាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​ធ្វើ​សំយាបផ្ទះ​រំលោភ​ចំណី​ផ្លូវ​សុំ​អោយ​អនុវត្ត​អោយ​ស្មើភាព​គ្នា ​ដែល​ចុះ​អនុវត្ត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោក នាង ហាវ អភិបាលរង​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​បានដឹង​មាន​តូប​លក់​ទូរស័ព្ទ​១​កន្លែង​ត្រង់​ខាងកើត​ផ្លូវបំបែក​ជា​បី​ជាប់​ភ្លើង​ស្ត​ប់​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ត្រូវ​បាន​សង់​សំយាប​តូប​លក់​ទូរស័ព្ទ​រំលោភ​ចំណី​ផ្លូវជាតិ​ដែល​ខុស​នឹង​ច្បាប់ ហើយ​អាជ្ញាធរ​ក្រុង និង​សង្កាត់ ព្រមទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​ហាមឃាត់​អោយ​បញ្ឈប់​សកម្មភាព និង​សំណង់​ធ្វើ​រំលោភ​ចំណី​ផ្លូវត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់ ។

លោក​បាន​បញ្ជាក់​ថា ការ​អនុវត្តន៍​នេះ​មិនមែន​ធ្វើ​តែ​មួយ​កន្លែង​នេះ​ទេ គឺ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​អ្នក​ដែល​សាងសង់​លំនៅ​ដ្ឋា​ន​ឬ​សំណង់​គ្មាន​ច្បាប់ និង​ធ្វើ​សំយាប​គ្មាន​ច្បាប់​ត្រូវ​មាន​វិធានការ​លុប​បំបាត់​អោយ​អស់​មិន​ត្រូវ​អោយ​កើត​មាន​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ឡើយ ។

លោក​អភិបាលរង​ក្រុង​បាន​បញ្ជាក់​ថា ចំពោះ​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ដែល​សង់​សំយាប​រំលោភ​ចំណី​ផ្លូវត្រូវ​បានអោយ​រុះរើ​ចេញ​ហើយ​អោយ​មន្ត្រី​អាជ្ញាធរ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​សាងសង់​សំយាប់​តូប​រំលោភ​ចំណី​ផ្លូវ​បន្ត​ទៀត​បើ​នៅ​តែ​បន្ត និង​ចាត់ការ​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ។

ម្ចាស់​តូប​លក់​ទូរស័ព្ទ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែល​ចុះ​អនុវត្ត​ការងារ​ត្រូវ​អនុវត្ត​អោយ​មាន​ភាព​យុត្តិធម៌​កុំ​ធ្វើ​បាន​តែ​មួយ​កន្លែង​ត្រូវ​គ្រប់កន្លែង​ដែល​មានការ​សាងសង់​សំណង់​គ្មាន​ច្បាប់​និង​ធ្វើ​សំយាប​រំលោភ​ចំណី​ផ្លូវ​អ្នកមាន​លុយ​មាន​អំណាច​ធ្វើ​បាន​តែ​អ្នក​ស្លូតត្រង់​ធ្វើ​យ៉ាងណា​អោយ​ស្មើភាព ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ