គាត់​ឆ្ងាញ់​ដៃ​គាត់​នោះ​អី ១២​ដង​អត់​ភ្លាត់​អី​បន្តិច​តែ​លើក​នេះ​អស់លក្ខណ៍


រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ឆក់​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់​ពីមុខ​សញ្ញា​ឆក់​ម្នាក់​នោះ​បាន​សារភាព​មិន​ប្រែប្រួល​ថា ឆក់​កាបូប​បាន​សម្រេច​ចំនួន​១២​លើក​ទើប​ជាប់អន្ទាក់​ប៉ូលិស ។

ជនសង្ស័យដែលជាមុខសញ្ញា​ឆក់​ម្នាក់​នោះ​ឈ្មោះ បូ ហ៊ា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​មិន​ចាំ ផ្លូវលំ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៩ ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គេ​មាន​បក្សពួក​ច្រើន​នាក់​ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​កន្លង​មក និង​ធ្លាប់​ឆក់​កាបូប​ប្រជាពលរដ្ឋ​បាន​សម្រេច​ចំនួន​១២​លើក ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ