ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនក្រុម​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស និង​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​ យក​ទៅ​ព្រមា.ន និង​អប់រំ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ក្មេង​ទំនើង​១០​នាក់​រួម​និង​ម៉ូតូ​ចំនួន​១០ គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ ខណ្ឌ ជ្រោយចង្វារ​ឃាត់ខ្លួន​បន្ទាប់​ពី ជិះ​ម៉ូតូ កែ​ច្នៃ​បំពង់​ស៊ី​ម៊ាំ​ង​ខុស​លក្ខណៈ​បច្ចេកទេស បើកបរ​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន​ល្មើសច្បាប់​កំណត់ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច និង​មាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។ តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញៈ​ក្មេង​ទំនើង​១០​នាក់​រួម​និង​ម៉ូតូ​ចំនួន​១០ គ្រឿង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ ខណ្ឌ ជ្រោយចង្វារ​ឃាត់ខ្លួន​បន្ទាប់​ពី ជិះ​ម៉ូតូ កែ​ច្នៃ​បំពង់​ស៊ី​ម៊ាំ​ង​ខុស​លក្ខណៈ​បច្ចេកទេស បើកបរ​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន​ល្មើសច្បាប់​កំណត់ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច និង​មាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​យប់ ថ្ងៃ​ទី​០៥ ឈាន​ចូល ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ឆ្មក់​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វេ​ី​សកម្មភាព​បង្ហោះ​ម៉ូតូ និង​កែ​ច្នៃ​បំពង់​ស៊ី​ម៊ាំ​ង​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស បើកបរ​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន​ល្មើសច្បាប់​កំណត់ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច និង​មាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ១០​នាក់ និង​ដកហូត​ម៉ូតូ ១០​គ្រឿង បញ្ជូន​ទៅ​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​។

កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​វិធានការ​ជំនាញ​របស់ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បាន​រក​ឃើញ​ថា ក្នុង​ចំណោម ក្មេង​ទំនើង ទាំង​១០​នាក់ និង​ម៉ូតូ​១០​គ្រឿង មាន ក្មេង​ទំនើង​០៧​នាក់ និង​ម៉ូតូ​០៧​គ្រឿង ពាក់ព័ន្ធ​ករណី​កែ​ច្នៃ​បំពង់​ស៊ី​ម៊ាំ​ង​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​ព្រមាន និង​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការ​រំខាន​ដល់​សាធារណ​:​ជន​តទៅ​ទៀត ។​ចំណែក​ម៉ូតូ​បាន​ដកហូត​រក្សា​ទុកជា​បណ្តោះអាសន្ន​រយៈពេល​០១​ខែ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

ដោយឡែក​ក្មេង​ទំនើង ០៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ម៉ូតូ ត្រូវ​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ​ណែនាំ ដាក់​ពិន័យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស​គ្រួសារ បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ ក៏​ដូច​ជា​បង្ករ​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម រីឯ​ម៉ូតូ​ចំនួន ០៣​គ្រឿង ត្រូវ​រក្សា​ទុក្ខ​រយៈពេល ០៣​ខែ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ពិសេស​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្ត​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ