ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់យូហ្វាឆេម​ពានលីកវគ្គ16 ក្រុម​ជើងទី1សម្រាបរាត្រីថ្ងៃ​អង្គារមាន 2ប្រកួត ក្រុម​បិសាចក្រហម​Man Utdមិនដែលចាញ់ Olympiakosខណៈម្ចាស់ផ្ទះZenit អាច ប្រឈមមុខជាមួយ​ក្រុមរងជើង​ឯក Dortmund

11 ឆ្នាំ មុន

ការ​​ប្រកួត​​បាល់​ទាត់​​យូហ្វាឆេម​ពានលីក​​វគ្គ​ 16 ក្រុម​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ 2 ប្រកួត​ ។​ ក្រុម​បិសាច​ក្រហម​ Man Utd មិន​ដែល​ស្គាល់​បរាជ័យ​ពេល​ជួប​ Olympiakos ខណៈ​ម្ចាស់​ផ្ទះ​ Zenit អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​រង​ជើង​ឯក​ Dortmund ។​

ការ​​ប្រកួត​​បាល់​ទាត់​​យូហ្វាឆេម​ពានលីក​​វគ្គ​ 16 ក្រុម​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ 2 ប្រកួត​ ។​ ក្រុម​បិសាច​ក្រហម​ Man Utd មិន​ដែល​ស្គាល់​បរាជ័យ​ពេល​ជួប​ Olympiakos  ខណៈ​ម្ចាស់​ផ្ទះ​ Zenit អាច​ប្រឈម​មុខ​ជា​មួយ​ក្រុម​រង​ជើង​ឯក​ Dortmund ។​

Zenit V Dortmund
Zenit មិន​ធ្លាប់​ជាប់​ជើង​ឯក​យូហ្វាឆេម​ពាន​លីក​ទេ​ ។​ ប្រកួត​ជម្រុះ​ក្នុង​ពូល​ស្ថិត​នៅ​លំដាប់​លេខ​ 2 ក្នុង​ពូល​ D ជា​មួយ​នឹង​ប្រវត្ដិ​ 6 ប្រកួត​គឺ​ 1-3-2 ស៊ុត​បាល់​បាន​ 5 គ្រាប់​ និង​របូត​វិញ​ 9 គ្រាប់​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-0-3 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ CSKA Mos 2-0 ក្រៅ​ផ្ទះ​ ចាញ់​ Metalist 2-1 និង​ចាញ់​ Trans 2-0 ក្នុង​ផ្ទះ​ ។​
Dortmund ធ្លាប់​ជាប់​ជើង​ឯក​ម្ដង​កាល​ពី​ឆ្នាំ​ 1997 ហើយ​ក៏​ជា​ក្រុម​រង​ជើង​ឯក​ បន្ទាប់​ពី​លេង​ចាញ់​បង​ប្រុស​បង្កើត​ Bayern 2-1 នៅ​ក្នុង​ទឹក​ដី​អង់គ្លេស​ ។​ ប្រកួត​ជម្រុះ​ក្នុង​ពូល​ស្ថិត​នៅ​លំដាប់​លេខ 1 ក្នុង​ពូល​ F ជា​មួយ​នឹង​ប្រវត្ដិ​ 6 ប្រកួត​គឺ​ 4-0-2 ស៊ុត​បាល់​បាន 11 គ្រាប់​ និង​របូត​វិញ​ 6 គ្រាប់​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 4-1-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Frankfurt 1-0 ក្រៅ​ផ្ទះ​ ឈ្នះ​ Frankfurt 4-0 ម្ដង​ទៀត​ក្នុង​ផ្ទះ​ តែ​ចាញ់​ Humburg 3-0 ក្រៅ​ផ្ទះ​ ។​
(ពុំ​មាន​ប្រវត្ដិ​ជួប​គ្នា​)​

ទស្សនៈ​ WDW: Dortmund ឈ្នះ​ 2-1
​PD: Dortmund ឈ្នះ​ 2-0
Asianbookie យក​ៈ Dortmund
Olympiakos V Man Utd
Olympiakos មិន​ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​​ពាន​លីក​ទេ​ ។ ប្រកួត​ជម្រុះ​ក្នុង​ពូល​គឺ​ស្ថិត​នៅ​លំដាប់​លេខ​ 2 ក្នុង​ពូល​ C ជា​មួយ​នឹង​ប្រវត្ដិ​6 ប្រកួត​គឺ​ 3-1-2 ស៊ុត​បាល់​បាន 10 គ្រាប់​ និង​របូត​វិញ​ 8 គ្រាប់​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 4-1-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Atromitos 1-1 ក្រៅ​ផ្ទះ​ ឈ្នះ​ Platanias 4-2 ក្នុង​ផ្ទះ​ និង​ឈ្នះ​ OFI 4-0 ក្រៅ​ផ្ទះ​ ។​
Man Utd ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ចំនួន​ 3 លើក​គឺ​ (1968 ,1999 និង​ 2008)​ និង​រង​ជើង​ឯក​ចំនួន​ 2 លើក​គឺ​ (2009 និង​ 2011)​ ។​ ប្រកួត​ជម្រុះ​ក្នុង​ពូល​ Man Utd ស្ថិត​នៅ​លំដាប់​លេខ​ 1 ក្នុង​ពូល​ A ជា​មួយ​នឹង​ប្រវត្ដិ​ 6 ប្រកួត​គឺ​ 4-2-0 ស៊ុត​បាល់​បាន​ 12 គ្រាប់​ និង​របូត​វិញ​ 3 គ្រាប់​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 2-2-1 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Fulham 2-2 ក្នុង​ផ្ទះ​ ស្មើ​ Arsenal 0-0 បន្ទាប់​មក​លេង​ឈ្នះ​ Crystal 2-0 ក្រៅ​ផ្ទះ​ ។
ប្រវត្ដិ​ជួប​គ្នា​ 4 ប្រកួត​គឺ​៖
10-01 Olympiakos 0-2 Man Utd
10-01 Man Utd 3-0 Olympiakos
10-02 Man Utd 4-0 Olympiakos
10-02 Olympiakos 2-3 Man Utd

ទស្សនៈ​ WDW: ស្មើ​ 1-1
​PD: Man Utd ឈ្នះ​ 1-0
Asianbookie យក​ៈ Olympiakos