ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​​6យ៉ាង​ដែលផ្តល់ផល​​អា​ក្រក់​ដល់​សុខ​ភាព​ជា​ជាង​ផលល្អ​

10 ឆ្នាំ មុន

​មនុស្ស​មួយ​ចំ​នួន​យល់​ថា ច្បាប់​ក្បួន​ដើម្បី​ថែ​រក្សា​​សុខ​ភាព​ឱ្យ​បាន​ល្អ​មាន​ដូចជា ទទួល​ទាន​អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ ហាត់​ប្រាណ​ជា​ប្រ​ចាំ​​ ទទួល​ទាន​ដំ​ណេក​ឱ្យ​បាន​គ្រប់​គ្រាន់​… គឺ​ជា​រឿងមិន​ពិ​បាក​ក្នុង​ការ​អនុ​វត្តនោះ​ទេ ។ ប៉ុន្តែ​ តាម​ក្រុម​អ្នក​ជំ​នាញ​សុខ​ភាព​បាន​អះ​អាង​ថា រឿង​ទាំង​អស់​នោះមិន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​មនុស្ស​មួយ​ចំ​នួន​នោះ​ឡើយ ។ ជា​រឿយ​ៗ​ រាល់​ទង្វើ​​ដែល​

​មនុស្ស​មួយ​ចំ​នួន​យល់​ថា ច្បាប់​ក្បួន​ដើម្បី​ថែ​រក្សា​​សុខ​ភាព​ឱ្យ​បាន​ល្អ​មាន​ដូចជា ទទួល​ទាន​អា​ហារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ ហាត់​ប្រាណ​ជា​ប្រ​ចាំ​​ ទទួល​ទាន​ដំ​ណេក​ឱ្យ​បាន​គ្រប់​គ្រាន់​… គឺ​ជា​រឿងមិន​ពិ​បាក​ក្នុង​ការ​អនុ​វត្តនោះ​ទេ ។ ប៉ុន្តែ​ តាម​ក្រុម​អ្នក​ជំ​នាញ​សុខ​ភាព​បាន​អះ​អាង​ថា រឿង​ទាំង​អស់​នោះមិន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​មនុស្ស​មួយ​ចំ​នួន​នោះ​ឡើយ ។ ជា​រឿយ​ៗ​ រាល់​ទង្វើ​​ដែល​គេ​គិត​ថា ផ្តល់​អត្ថប្រ​យោជ​ន៍​ដល់​សុខ​ភាព​ វា​ក៏​ផ្តល់ផល​អា​ក្រក់​ដូចជា​គ្នា​ដែរ​ ក្នុង​ករណី​ការ​អនុវត្ត​លើស​ភាព​ចាំ​បាច់ ។ ខាង​ក្រោម​នេះ​ជា​ទង្វើ​ខ្លះ​ៗ​ដែល​យើង​ជ្រើស​យក​មក​បង្ហាញ​ ៖

១-ប្រើ​ប្រាស់​ផលិតផល​ទឹក​លាង​ដៃ​សម្លាប់​មេរោគ​​លើស​កម្រិត​ឬ​លើស​ភាព​ចាំ​បាច់ ៖
ប្រ​សិន​អ្នក​ប្រើ​ប្រាស់​ទឹក​លាង​ដៃ​​សម្រាប់​​ទប់​ទល់​​​​​​​តែការ​ឆ្លង​មេ​រោគ​នៅ​ពេល​​​ប្រាស្រ័យ​ទាក់​ទង​​មួយ​មនុស្ស​ទូទៅ អ្នក​គួរ​តែ​ផ្អាកជា​ការ​ល្អ ។ អ្នក​អាច​​​ប្រើ​​ទឹក​​អនា​ម័យ​ប្រ​ភេទ​នេះ​បាន​ក្នុង​ករណី​ស្ថិត​ក្នុង​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​មេរោគ​​ជា​ពិ​សេស​ក្នុង​មន្ទី​រ​ពេទ្យ​ជា​ដើម ។ ប៉ុន្តែ​ទោះ​ជា​ដូច្នេះ​ក្តី ការ​ប្រើ​សាប៊ូដុំ​និង​ទឹក​គឺ​ជា​ការ​ប្រ​សើរ​ជាង ។ ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​បាន​បង្ហាញ​​ថា ទឹក​អនា​ម័យ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​បាក់​តេរី​និង​ពពួក​ផ្សិត​ឈ្មោះ​ Triclosan ហើយ​ដែល​សារ​ធាតុ​នេះ​ អាច​ជំ​រុញ​ឱ្យ​បាក់​តេរី​និង​វីរុស​ស៊ាំទៅ​នឹង​ពពួក​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក ។

២- ដុសសម្អាត​ធ្មេញ​ភ្លាម​ៗ​រៀង​រាល់​ក្រោយ​បរិ​ភោគ​អា​ហាររួច ៖
នេះ​អាច​ចាត់​ទុក​ថា ជា​គំនិត​ល្អ​មួយ​ដើម្បី​ថែរក្សា​សុខ​ភា​ពមាត់​ធ្មេញ ។ ប៉ុន្តែ​វា​ជា​ការ​ល្អ​ប្រ​សើរ​ទៅ​វិញ​ប្រ​សិន​ជា​គេ​បញ្ឈប់​សកម្ម​ភាព​បែប​នេះ ។​ ក្រោយ​​ការ​​​​ទទួល​ទាន សារ​ធាតុ​អា​ស៊ីត​ដែល​​កើត​ពី​អា​ហារ​បាន​បន្សល់​ទុក​នៅក្នុង​អញ្ចាញ​ន​ិង​ចន្លោះ​ធ្មេញ​ ជា​ហេតុ​បណ្តាល​ឱ្យ​កា​ចា​​​ធ្មេញ​ចុះ​ខ្សោយ​ ។ ដូច្នេះ​ ការ​ដុស​សម្អាត​ភ្លាម​ៗ​​ខណៈ​កា​ចា​ធ្មេញ​ទន់​ខ្សោយ​នៅ​ឡើយ​អាច​ធ្វើ​ឱ្យ​វា​ខូច​ខាត ។ ដើម្បី​លាង​ជម្រះកំទេច​កំទី​អា​ហារ​ដែល​បន្សល់​ទុក​ក្រោយ​ការ​ទទួល​ទាន គេ​គួរ​ខ្ពុរ​មាត់​ដោយទឹកធម្ម​តា ។ ឯការ​ដុស​សម្អាត​គួរ​ធ្វើ​ពេល​ព្រឹក​និ​ងពេល​យប់ ។

៣- គេចវេះមិន​ទទួល​​ទាន​អា​ហារ​នៅ​ពេល​ណា​មួយ​ដើម្បី​ទទួល​ទាន​សរុប​នៅ​ពេល​ក្រោយៈ
នេះ​ជា​វិធី​សាស្ត្រ​សន្សំ​សំ​ចៃ​កាឡូ​រី​ដែល​បណ្តា​​ស្ត្រី​ពេញ​និយមបំ​ផុត ។ ទោះ​ជា​យ៉ាង​ណា ការ​មិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ឬ​ពេល​ថ្ងៃ​ត្រង់​​​គួរ​នាំ​ឱ្យ​កើត​មាន​ការ​ស្រេក​ឃ្លាន​និង​ភាព​មួ​ម៉ៅ​ក្នុង​ចិត្ត​ ជា​ពិ​សេស​អាច​នាំ​ឱ្យ​ការ​​ទទួល​អា​ហារ​ពេលល្ងាច​លើស​​កំណត់​ ។

៤- ទទួល​ទាន​តែ​ទឹក​បរិ​សុទ្ធ ៖
មនុស្ស​ទូ​ទៅប្រហែល​ជា​​គិត​ថា នេះ​គឺ​ជា​មធ្យោ​បាយ​រស់​​​នៅ​ប្រកប​​ដោយ​អនា​ម័យ ។​ ប៉ុន្តែ​ តាម​ក្រុម​អ្នក​ជំ​នាញ​អះ​អាង​ថា ទម្លាប់​បែបនេះ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ទេ​ដ្បិត​នៅ​ក្នុង​ទឹក​បរិ​សុទ្ធ​ពុំ​មាន​ផ្ទុក​សារ​ធាតុ​ Fluoride ។ ផ្ទុយ​មក​វិញ​ គេ​គួរ​​​ទទួល​ទាន​ទឹក​បង្ហូរ​ពី​ក្បាល​រ៉ូ​ប៊ី​នេ​នៅ​ពេល​ខ្លះ​ដើម្បី​គេច​ផុត​ពី​ការ​ខ្វះ​សារ​ធាតុ​នេះ ។

៥- ធ្វើ​លំ​ហាត់​ប្រាណ​តែ​មួយ​ប្រ​ភេទ​ ៖
លំ​ហាត់​ប្រាណ​គឺ​ជា​វិធី​សាស្ត្រ​ថែរក្សា​សុខ​ភាព​ដ៏​ល្អ​ជាង​គេ​ ប៉ុន្តែ​ ការ​ចាប់​យក​លំ​ហាត់​ប្រាណ​តែ​មួយ​ប្រ​ភេទ​មក​ហាត់​ជា​រៀង​រាល់​ថ្ងៃ​ ​អាច​មិនមែន​ជាជម្រើស​ល្អ ។ ការ​ធ្វើ​លំ​ហាត់​ប្រាណ​ច្រើន​ប្រ​ភេទអាច​នាំ​ឱ្យ​អ្នក​ដុត​បំ​ផ្លាញ​កាឡូរី​និង​ខ្លាញ់​បាន​កាន់​តែ​ច្រើន ។

៦- ប្រើ​ប្រាស់​ឱសថ​អា​ហារូបត្ថម្ភ​រាល់​ថ្ងៃ ៖
ឱសថ​អា​ហារូបត្ថម្ភ​ភាគ​ច្រើន​ផ្ទុក​ទៅ​ដោយ​វីតា​​មីន​និង​សារ​ធាតុ​រ៉ែ​ផ្សេង​ៗ ។ ទោះ​ជា​យ៉ាង​ណា ​ការ​ប្រើ​ប្រាស់​ឱសថ​ទាំង​នេះ​ជា​ប្រ​ចាំ​ដោយ​គ្មាន​ការ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឬក៏​​មិន​មែន​ជា​តម្រូវ​ការ​ចាំ​បាច់របស់​រាង​កាយ​​គឺ​ពិត​ជា​មិន​ផ្តល់ផលល្អ​គ្រប់​ពេល​ឡើយ ។ កន្លង​មក​ គេ​ឃើញ​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ៗ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ឱសថ​អា​ហារូបត្ថម្ភ​ដោយ​ឯក​ចិត្ត​ ។ ជាក់​ស្តែង​ វីតា​មីន A​ ពេល​ប្រើ​លើស​កម្រិត​អាច​នាំ​ឱ្យ​ពុល​ដល់​ស្ត្រី​មាន​គភ៌ ខណៈ​វីតា​មីន C បណ្តាល​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះ​វៀន​ ។ ចំណែក​វីតា​មីន B6​វិញ​ ការ​ប្រើ​ច្រើន​បណ្តាល​ឱ្យ​ខូច​សរសៃ​ប្រ​សាទ ។ ជំ​នួស​ឱ្យ​ការ​ប្រើ​ថ្នាំ​ទាំង​នេះ​ គេ​គួ​រ​ទទួល​​ទា​អា​​ហារ​​ដែល​​សម្បូរ​​សារ​​ធាតុ​​រ៉ែ​​​និង​​វីតា​​មីន​  ៕