ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង វេនីស​ ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​បាល់​លើក​ដំ​បូង​បន្ទាប់​ពី​ខក​ខាន​អស់16ខែ​

11 ឆ្នាំ មុន

អតី​ត​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​ធំ​៧​ជំ​នាន់​នាង​វេនីស វីលៀម​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី WTA Dubai Open បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រជែង​របស់​ខ្លួន​មក​ពី​ប្រ​ទេស​​បា​រាំង​ Alise Cornet នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២២ កុម្ភៈ ​នា​ទី​ក្រុង​ឌូ​បៃ ប្រ​ទេស​អេមី​​រ៉ាត់​​អា​រ៉ាប់​រួម ។

អតី​ត​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​ធំ​៧​ជំ​នាន់​នាង​វេនីស វីលៀម​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី WTA Dubai Open បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រជែង​របស់​ខ្លួន​មក​ពី​ប្រ​ទេស​​បា​រាំង​ Alise Cornet នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២២ កុម្ភៈ ​នា​ទី​ក្រុង​ឌូ​បៃ ប្រ​ទេស​អេមី​​រ៉ាត់​​អា​រ៉ាប់​រួម ។

​ការ​យក​ឈ្នះ​ក្នុង​លទ្ធផល​ពិន្ទុ​៦-៣ និង​៦-០​លើ​នាង Cornet លើក​នេះ​ បាន​នាំ​ឱ្យ​​វេនីស​​ទទួល​បាន​ពាន​ជើង​ឯក​សមា​គម​ WTA Tour លើក​ទី​១ ​ក្នុង​រយៈ​ពេល​១៦​ខែ​កន្លង​ទៅ​នេះ ។ មួយ​វិញ​ទៀត វា​ក៏​បាន​ជួយ​លាង​ជម្រះនូវ​ភាព​មន្ទិល​សង្ស័យ​ទាំង​ឡាយ​ដែល​ថា ការ​វិល​ត្រឡប់​មក​ប្រ​កួត​ជា​ថ្មី​ក្នុង​វ័យ​៣៣ឆ្នាំ​របស់​នាង​លើក​នេះ​នឹង​គ្មាន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វីនោះ​ ។ សូម​បញ្ជាក់​ថា នាង​វេនីស​ ធ្លាប់​បាន​យក​ឈ្នះ​ពាន​នៅ​ទី​ក្រុង​ឌូ​បៃ​ម្តង​រួច​មក​ហើយ​ កាល​ពី​៤​ឆ្នាំ​មុន ។

​នាង​បាន​ថ្លែង​ថា ៖ «វា​ជា​ការ​ប្រ​សើរ​ណាស់​ដែល​បាន​ត្រ​ឡប់​មក​ប្រ​កួត​ទី​នេះ​ជា​ថ្មី​ម្តង​ទៀត​។ ដំ​បូង​ខ្ញុំ​គិត​ថា ខ្លួន​ខ្ញុំ​អាច​នឹង​ជួប​ជា​មួយ​ប្អូន​ស្រី​ស៊េរី​ណា ប៉ុន្តែ​ដោយ​នាង Cornet ជា​អ្នក​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។ ដូច្នេះ​ ឱកាសអា​ក្រក់​​នោះ​ក៏​រលាយ​បាត់។ ខ្ញុំ​បាន​បន្ត​ហ្វឹក​ហាត់​ជាប់​ជា​និច្ច​ ហើយ​ពេល​នេះ សុខ​ភាព​របស់​ខ្ញុំ​ក៏​បាន​បន្ត​ឈាន​ទៅ​ធូរ​ស្រាល​យ៉ាង​ច្រើន​ផងដែរ ។ យ៉ាង​ណា​ក៏​ដោយ ការ​យក​ឈ្នះ​នាង Cornet​ លើក​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ ។​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​គ្រួ​សារ​ ជា​ពិ​សេស​ប្អូន​ស្រី​ស៊េរី​ណា​ដែល​តែង​តែ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ»។

ចំណែ​ក​នាង Cornet ​វិញ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​គិត​ថា សិត​ទី​១ ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​ ហើយ​នោះ​ក៏​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​ខ្ញុំ​មាន​ការរំ​ជួល​ចិត្ត​ ។ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ជាង​នេះ​»។ ​នាង​បាន​បន្ថែម​ថា ៖ «អ្នក​ដឹង​ទេ ខ្ញុំ​​ជា​និច្ច​កាល​គឺ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​បំ​ផុត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។ តាម​ពិត​ទៅ​ ពិន្ទុ​ដែល​ខ្ញុំ​ទទួល​បាន​ពិត​ជា​ពិ​បាកឱ្យ​ខ្ញុំ​បញ្ច​ប់​សប្តាហ៍​​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្លាំង​ណាស់»៕