ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​សុំ​អាវ​លេខ​7​របស់ Ronaldo ស្រាប់តែ​ឥឡូវ​កីឡាករ​១​រូប​នេះ​លេង​ក្លិប​រួម​គ្នា​នឹង CR7

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​មាន់​ថ្មី​របស់​ក្លិប​សេះបង្កង់ Danilo ធ្លាប់​សុំ​អាវ​លេខ​៧​របស់ Cristiano Ronaldo មុន​ពេល​ក្លិប…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​មាន់​ថ្មី​របស់​ក្លិប​សេះបង្កង់ Danilo ធ្លាប់​សុំ​អាវ​លេខ​៧​របស់ Cristiano Ronaldo មុន​ពេល​ក្លិប Juventus ទិញ​យក​មក​លេង ។ Danilo បាន​និយាយ​ប្រាប់​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​គាត់ (Ronaldo) តាំងពី​ខ្ញុំ​មិន​ទាន់​ចូល​លេង​នៅ​ទី​នេះ ។ ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ថា ខ្ញុំ​ចង់បាន​អាវ​លេខ​៧ តែ​វា​មាន​ម្ចាស់​បាត់​ទៅ​ហើយ​»​។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖«​គាត់​និយាយ​ល្អ​ៗ​ពី Juventus ជា​ច្រើន ហើយ​ប្រាប់​ថា​ខ្ញុំ​នឹង​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ពេល​ដែល​មក​លេង​ជាមួយនឹង​គាត់ ។ គាត់​រៀបរាប់​ពី​ក្លិប​នេះ ហាក់បីដូចជា​វា​ជា​គ្រួសារ​របស់​គាត់​អ៊ីចឹង ។ វា​ពិតជា​រីករាយ​ណាស់​ពេល​ដែល​ឮ​គាត់​និយាយ​បែប​នេះ​»​។

មុន​ពេល​ចូល​មក​លេង​នៅ Juventus កីឡាករ​ទាំង​ពីរ​នាក់​ធ្លាប់​លេង​នៅ Real Madrid ជាមួយ​គ្នា បាន​រយៈពេល​២​ឆ្នាំ ហើយ​បាន​ឈ្នះ Champions League ពីរ​ដង មុន​ពេល​កីឡាករ​ប្រេ​ស៊ី​ល Danilo ចេញ​ទៅ​លេង​នៅ Manchester City ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​រដូវ​កាល​នេះ​ក្លិប Juventus មិន​ត្រឹមតែ​ទិញ Danilo បាន​ម្នាក់​នោះ​ទេ ។ គេ​បាន​ទិញ​យក​កីឡាករ Matthijis de Ligt, Cristian Romero, Luca Pellegrini, Merih Demiral, Adrien Rabiot, Aaron Ramsey និង Gianluigi Buffon ៕

ប្រភព ៖ sportbible , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ