ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសព្រហ្មទ​ណ្ឌ៣ខណ្ឌ ​សហការបង្រ្កាបក្រុម​ចោរប្លន់ឆក់លួចមួយសម្បុកសរុប១១នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​ប៉ូលិសព្រហ្មទណ្ឌខណ្ឌ៧មករា​ សហការជាមួយ​ខណ្ឌដូនពេញ​និងប្ញស្សីកែវ ​បានសហការគ្នាបង្រ្កាប​ក្រុមចោរប្លន់លួចឆ​ក់​មួយសម្បុកឃាត់ខ្លួនមនុស្ស​១១នាក់ ។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី២៣ ​កុម្ភៈ ២០១៤​ នៅខាងមុខរង្គសាលចតុមុខ ​ខាងជើង​ស្ពានជ្រោយចង្វារ​ ក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ ក្នុងចំណោមជនសង្គមងងឹតទំាង​១១នាក់នោះ ​មានពីរនាក់ជាមុខសញ្ញាប្លន់ ដែលម្នាក់ឈ្មោះ​ ប៉ែន មុនីករុណា ​អាយុ១៦ឆ្នាំ

រាជធានីភ្នំពេញ៖ ​ប៉ូលិសព្រហ្មទណ្ឌខណ្ឌ៧មករា​ សហការជាមួយ​ខណ្ឌដូនពេញ​និងប្ញស្សីកែវ ​បានសហការគ្នាបង្រ្កាប​ក្រុមចោរប្លន់លួចឆ​ក់​មួយសម្បុកឃាត់ខ្លួនមនុស្ស​១១នាក់ ។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី២៣ ​កុម្ភៈ ២០១៤​ នៅខាងមុខរង្គសាលចតុមុខ ​ខាងជើង​ស្ពានជ្រោយចង្វារ​ ក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ ក្នុងចំណោមជនសង្គមងងឹតទំាង​១១នាក់នោះ ​មានពីរនាក់ជាមុខសញ្ញាប្លន់ ដែលម្នាក់ឈ្មោះ​ ប៉ែន មុនីករុណា ​អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង​សង្កាត់ប្ញស្សីកែវ ​និងឈ្មោះ លាង ឡុងនី ​អាយុ១៦ឆ្នាំ ​ស្នាក់នៅផ្ទះលេខ២៩ ​ភូមិទួលសំបូរ ​សង្កាត់ព្រៃវែង ​ខណ្ឌដង្កោ ​។

សេចក្តីរាយការណ៏បានបន្តថា ​មុនពេលឈានដល់ការ​បង្រ្កាបមុខសញ្ញាចោរប្លន់លួច​និងឆក់ខាងលើ​ គឺប៉ូលិសព្រហ្មទណ្ឌខណ្ឌ​បានជិះដើរល្បាត​ ក៏ប្រទះឃើញមុខ​សញ្ញាកំពុង​ជិះម៉ូតូ១គ្រឿង រួចក៏តាមដាន​ឃើញជនសង្ស័យចូលលេងហ្គេម ​នៅទីតំាងខាងលើ​ក៏បានឆ្មក់ចូលចាប់ខ្លួន​បាន១១នាក់តែម្តង ។

នៅពេលនេះ​ ជនសង្ស័យទំាង១១នាក់ ​កំពុងខ្លួននិងសាកសួរ​នៅអធិការនគរបាល​ខណ្ឌ៧មករា​ រង់ចំាកសាងសំណុំរឿ​ងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕