ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ អ្នក​ជួញដូរ​មនុស្ស​សុទ្ធតែ​ជា​អ្នកមាន ហើយ​មាន​ក្តី​លោភលន់​មិន​ចេះ​គ្រាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ក្តី​លោភលន់​មិន​ចេះ​គ្រប់គ្រាន់​អ្នក​ជូ​ញ​ដូរ​មនុស្ស សុទ្ធតែ​អ្នកមាន ដែល​ធ្វើការ​បោក​បញ្ឆោត​មនុស្ស​យក​ទៅ​លក់ ។ នេះ​បើ​តាម​សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ដោយ​ក្តី​លោភលន់​មិន​ចេះ​គ្រប់គ្រាន់​អ្នក​ជូ​ញ​ដូរ​មនុស្ស សុទ្ធតែ​អ្នកមាន ដែល​ធ្វើការ​បោក​បញ្ឆោត​មនុស្ស​យក​ទៅ​លក់ ។ នេះ​បើ​តាម​សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ថ្លែង​ក្នុង​វេទិកា​ជាតិ អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី​៣ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ នៅ​សាលសន្និសិទ​កោះ​ពេជ្រ ។

សម្តេច​ស ខេ​ង បាន​អះអាង​ថា ជន​ទុច្ចរិត​ដែល​រកស៊ី​ជូ​ញ​ដូរ​មនុស្ស មិនមែន​អ្នកក្រ​នោះ គឺ​អ្នកមាន​ទ្រព្យសម្បត្តិ ប៉ុន្តែ​លោភលន់​មិន​ចេះ​ចប់​ចេះ​ហើយ ។ គេ​ប្រើ​មធ្យោបាយ​របស់​គេ​ដែល​មាន​ទៅ​បោក​បញ្ឆោត​អ្នក​ដែល​គ្មាន​លទ្ធភាព អ្នក​គ្មាន​ការ​ចេះ​ដឹង ឬ​ការ​អប់រំ ឬ​ជីវភាព​ខ្សត់ខ្សោយ ។ ដើម្បី​លុប​បំបាត់ ឬ​ចាប់​អ្នក​ដែល​ជួញដូរ​មនុស្ស សម្តេច ស ខេ​ង បញ្ជាក់​ថា ៖«​វិធានការ​របស់​យើង គឺ​យើង​កំពុង​នាំ​គ្នា​ប្រមូល​កម្លាំង​សរុប ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ ។ កម្លាំង​សរុប គឺ​នៅ​ទី​នេះ​ចាត់ទុកជា​ការ​ប្រមូល​កម្លាំង​សរុប​ហើយ ។ «…» មិ​ញ​នេះ​ទាំង​ពុទ្ធសាសនា និង​ឥ​ស្លា​ម​សាសនា​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ការ​ជួញដូរ​មនុស្ស ដូច្នេះ គឺ​កម្លាំង​មួយ​ហើយ ។ អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ឲ្យ​បាន​យល់ និង​ដឹង​អំពី​បែបផែន​របស់​ជន​ទុច្ចរិត​ក្នុង​ការ​លោម​លោង ដើម្បី​ធ្វើការ​ជួញដូរ​» ។

សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ​ដែរ គឺ​ត្រូវធ្វើ​ចលនា​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​សកម្មភាព​ដែល​ជន​ទុច្ចរិត​ធ្វើ​សកម្មភាព​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា មិន​ត្រូវ​តែ​ពឹង​តែ​ទៅ​លើ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នោះ​ទេ ។ ដោយសារ​គណៈកម្មការ​នេះ គ្រាន់តែ​ស្នូល ឬ​ជា​បង្គោល​ដែល​ដាក់​ចេញ​គោល​ការ និង​វិធានការ​ដើម្បី​អនុវត្ត ។ ទន្ទឹម​នឹង​នេះ​យើង​មិន​អាច​ប្រើប្រាស់​វិធានការ​អប់រំ​តែ​មួយ​មុខ​បាន​ទេ យើង​ត្រូវ​ប្រើ​វិធានការ​ច្បាប់​ថែម​ទៀត​ទើប​មាន​ប្រសិទ្ធភាព ។

សម្តេច​បញ្ជាក់​ថា ៖«​បើ​យើង​អប់រំ​មាន​ប្រសិទ្ធភាព គឺជា​ការ​ល្អ ប៉ុន្តែ​យើង​ប្រើ​វិធានការ​ច្បាប់​ថែម​ទៀត​កាន់តែ​ល្អ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨​កន្លង​មក​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ គឺ​ធ្លាក់​ចុះ​ដែល​ក្រសួងការបរទេស​អា​មេ​រិ​កបាន​វាយតម្លៃ​ថា កម្ពុជា​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ហើយ​រាជរដ្ឋាភិបាល​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​មិន​គ្រាប់​គ្រាន់​នៅ​មាន​បញ្ហា​ខ្លះ​ត្រូវ​បន្ត​តាមដាន​បន្ត​ទៀត ។ កម្ពុជា​ជា​ប្រទេស​ជាប់​ដំ​លាប់​ថ្នាក់​លេខ​២ ក្នុង​ការ​លុប​បំបាត់​ការ​ជួយ​ដូរ​មនុស្ស ។ តែ​យើង​ក៏​ត្រូវ​បន្ត​លុប​បំបាត់​ទាំងស្រុង ដើម្បី​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ជាង​នេះ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ