ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដែនដី​ព្រះពុទ្ធ​សាសនាមាន​វត្ត និង​ព្រះសង្ឃ​ប៉ុន្មាន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​មាន​វត្ត​អារាម​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស គ្រប់​ទី​តំបន់​ទៅ​តាម​ជំនឿ​របស់​ប្រជាជន ។ ក្រៅពី​វត្ត​ដែល​កកើត​ឡើង​តាំងពី​បុរាណកាល​មក ក្នុង​សម័យកាល​បច្ចុប្បន្ន​ក៏​មាន​កកើត​វត្ត ថ្មី​ៗ​បន្ថែម​ទៀត ។ តើ​បច្ចុប្បន្ន​មាន​វត្ត និង​ព្រះសង្ឃ​ប៉ុន្មាន​អង្គ ?…

កម្ពុជា​មាន​វត្ត​អារាម​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស គ្រប់​ទី​តំបន់​ទៅ​តាម​ជំនឿ​របស់​ប្រជាជន ។ ក្រៅពី​វត្ត​ដែល​កកើត​ឡើង​តាំងពី​បុរាណកាល​មក ក្នុង​សម័យកាល​បច្ចុប្បន្ន​ក៏​មាន​កកើត​វត្ត ថ្មី​ៗ​បន្ថែម​ទៀត ។ តើ​បច្ចុប្បន្ន​មាន​វត្ត និង​ព្រះសង្ឃ​ប៉ុន្មាន​អង្គ ?

យោង​តាម​ឯកសារ​របស់​ក្រសួង​ធម្មការ និង​សាសនា ក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​ប្រទេស​លើក​ទី​២៧ នៅ​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទៅ​ទូ​ទាំង ប្រទេស​កម្ពុជា មាន​វត្ត​ចំនួន​៤.៩៨៥​វត្ត ព្រះសង្ឃ​ចំនួន​៧០.៨៥៣​អង្គ ក្នុង​នោះ​គណៈមហានិកាយ​ចំនួន​៤.៧៤៤​វត្ត ព្រះសង្ឃ​ចំនួន​៦៦.០៣៦​អង្គ និង​គណៈធម្មយុត្តិកនិកាយ​ចំនួន​២៤១​វត្ត និង​ព្រះសង្ឃ​ចំនួន​៤៨១៧​អង្គ ។

ចំនួន​វត្ត និង​ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៨​នេះ សូម​មើល​ប្រៀបធៀប​ជាមួយ​ចំនួន​នៅ​ឆ្នាំ​២០១៧៖ អនុសំវច្ឆរៈ​មហាសន្និបាត​សង្ឃ​ទូ​ទាំង​ប្រទេស លើក​ទី​២៦ នា​ខែធ្នូ​ឆ្នាំ​២០១៧ បង្ហាញ​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​វត្ត​សរុប ៤.៨៧២​វត្ត និង​ព្រះសង្ឃ​៦.៩១៩៩​អង្គ ។

ក្នុង​ចំណោម​វត្ត​ទាំង​៤.៨៧២​វត្ត​នោះ​មាន​វត្ត​គណៈមហានិកាយ​៤.៦៥៦​វត្ត ចំណែកគណៈធម្មយុត្តិក​និកាយ​មាន​ចំនួន ២១៦ វត្ត​។ ចំណែក​ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង​៦.៩១៩៩ អង្គ គឺ​មាន​ព្រះសង្ឃ​គណៈ​មហានិកាយ​ចំនួន​៦៤ .៤០៧​អង្គ និង​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ​ចំនួន​៤.៧៩២​អង្គ ។

ក្រៅពី​វត្ត​អារាម មាន​ពុទ្ធិក​សាកលវិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស ចំនួន​៣ គឺ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា និង​ពុទ្ធិក​សាកលវិទ្យាល័យ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន សែន កំពង់ចាម ។ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ មាន​សាខា​ចំនួន​២ គឺ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សីហ​នុ​រាជ កំពង់ឆ្នាំង និង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ បាត់ដំបង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ