ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធគយ​លើ​ផលិតផល​ចិន ​នឹង​មិន​បង្កើន​មុន​ខែធ្នូ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ជា​ការ​ពន្យារពេល​ថ្មី​មួយ រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៣​សីហា ពី​ការ​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ​ការ​ដាក់​ពន្ធគយ​បន្ថែម​១០%​លើ​បណ្ដា​ផលិតផល​អេ​ឡិ​ក​ត្រូ​និក​ចិន​ដែល​មុន​នេះ​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ទៅ​។ ការ​ប្រកាស​នេះ​ដែល​ពន្យារពេល​ការ​យក​ពន្ធគយ​របស់​អា​មេ​រិ​ក​១០%​បន្ថែម​ទៀត លើ​គ្រប់​ផលិតផល​ចិន មាន​ទឹកប្រាក់​៣០០​ពាន់​លាន​ដុល្លារ បណ្ដាល​ឲ្យ​តម្លៃ​ភាគហ៊ុន​តាម​ផ្សារភាគហ៊ុន​នានា​ឡើងថ្លៃ​វិញ​ភ្លាម​ៗ ហើយ​តម្លៃ​ប្រេង​ក៏​ឡើង​វិញ​ដែរ​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ជា​ការ​ពន្យារពេល​ថ្មី​មួយ រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៣​សីហា ពី​ការ​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ​ការ​ដាក់​ពន្ធគយ​បន្ថែម​១០%​លើ​បណ្ដា​ផលិតផល​អេ​ឡិ​ក​ត្រូ​និក​ចិន​ដែល​មុន​នេះ​គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ទៅ​។

ការ​ប្រកាស​នេះ​ដែល​ពន្យារពេល​ការ​យក​ពន្ធគយ​របស់​អា​មេ​រិ​ក​១០%​បន្ថែម​ទៀត លើ​គ្រប់​ផលិតផល​ចិន មាន​ទឹកប្រាក់​៣០០​ពាន់​លាន​ដុល្លារ បណ្ដាល​ឲ្យ​តម្លៃ​ភាគហ៊ុន​តាម​ផ្សារភាគហ៊ុន​នានា​ឡើងថ្លៃ​វិញ​ភ្លាម​ៗ ហើយ​តម្លៃ​ប្រេង​ក៏​ឡើង​វិញ​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ខាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ពន្ធ​បន្ថែម​១០%​ដែល​ក្រុង​វ៉ា​សិ​ុ​ន​តោន​ដាក់​លើ​បណ្ដា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ​យួរដៃ​ព្រមទាំង​ផលិតផល​ដទៃ​ៗ​ទៀត​ផលិត​នៅ​ចិន នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​១៥​ធ្នូ ពុំ​មែន​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ទៅ​ឡើយ​។ ផលិតផល​ឯទៀត​ៗ​ដែល​ទាក់ទិន​នឹង​សុខាភិបាល​ឬ​សន្តិសុខ​នឹង​មិន​ជាប់ពន្ធ​នេះ​ឡើយ​។

កាយវិការ​នោះ​របស់​អា​មេ​រិ​កកើត​មាន​ខណៈ​ភាព​តានតឹង​ពាណិជ្ជកម្ម រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន​មានការ​កើនឡើង​ខ្ពស់ ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ចោទប្រកាន់​ចិន​ថា កំពុង​តែ​ក្រឡុក​ដោយ​បញ្ចុះតម្លៃ​ប្រាក់​យន់​របស់​ខ្លួន​។ ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ត្រូវ​បាន​គ្រោង​ធ្វើ​នា​ដើមខែ​កញ្ញា តែ​វា​មិន​ច្បាស់​ឡើយ​ថា​តើ​គណៈប្រតិភូ​ចិន​នឹង​មក​ដូច​ការ​គ្រោងទុក​ដែរ​ឬ​យ៉ាងណា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ