រន្ធត់! រុស្ស៊ីប្រើដ្រូនផ្ដាច់ជីវិតកម្មករនៅអ៊ុយក្រែន ១៥នាក់ និងរបួស ៧ នាក់
ទីក្រុងកៀវ៖ មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានបាត់បង់ជីវិត និង ៧ នាក់ទៀតបានរងរបួស ក្នុងសោកនាដកម្មវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ី…
ទីក្រុងកៀវ៖ មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានបាត់បង់ជីវិត និង ៧ នាក់ទៀតបានរងរបួស ក្នុងសោកនាដកម្មវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ី…
ទីក្រុងកៀវ៖ មនុស្សយ៉ាងហោចណាស់ ១៥ នាក់បានបាត់បង់ជីវិត និង ៧ នាក់ទៀតបានរងរបួស ក្នុងសោកនាដកម្មវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ី ទៅលើរថយន្តក្រុងដឹកកម្មករអណ្តូងរ៉ែ នៅក្នុងតំបន់ Dnipropetrovsk ភាគកណ្តាលប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈនេះ។
ក្រុមហ៊ុនថាមពលយក្ស DTEK បានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងចំពេលដែលកម្មករកំពុងធ្វើដំណើរត្រឡប់មកវិញក្រោយបញ្ចប់វេនការងារ ខណៈដែលកងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំសំដៅលើទីតាំងឧស្សាហកម្មអណ្តូងរ៉ែរបស់ក្រុមហ៊ុន។
ប៉ូលិសជាតិអ៊ុយក្រែនបានចាត់ទុកហេតុការណ៍នេះថាជាការកំណត់គោលដៅលើជនស៊ីវិលយ៉ាងអាណោចអាធ័មបំផុត។
តំបន់ Dnipropetrovsk គឺជាបេះដូងឧស្សាហកម្ម និងថាមពលដ៏សំខាន់របស់អ៊ុយក្រែន ដែលតែងតែរងការវាយប្រហារជាញឹកញាប់ពីសំណាក់កងទ័ពរុស្ស៊ីក្នុងបំណងបង្អាក់ខ្សែច្រវាក់ផលិតកម្ម។ ក្រុមហ៊ុន DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនធំជាងគេរបស់អ៊ុយក្រែន បានក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យវិស័យថាមពលអ៊ុយក្រែនដួលរលំ។ ការវាយប្រហារលើរថយន្តដឹកកម្មករនៅពេលនេះ បង្ហាញពីការបង្កើនកម្ដៅសង្គ្រាមដ្រូន ដែលមិនត្រឹមតែបំផ្លាញគ្រឿងចក្រ និងអគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆក់យកជីវិតធនធានមនុស្សដែលជាកម្លាំងចលករសេដ្ឋកិច្ចរបស់ប្រទេសទៀតផង៕
ចែករំលែកព័តមាននេះ