ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុយនីស៊ីបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសកូកាអ៊ីន ៣០ គីឡូក្រាម

3 ម៉ោង មុន

ប្រទេសទុយនីស៊ី៖ អាជ្ញាធរគយទុយនីស៊ីបាន​ស្ទាក់ចាប់ និងរឹបអូសថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ៣០ គីឡូក្រាម (ស្មើនឹង ២៦ ដុំធំ) ដែលត្រូវបានលាក់យ៉ាងបិទជិត​ក្នុងបន្ទប់សម្ងាត់នៃរថយន្តបរទេសមួយគ្រឿង។ នេះបើយោងតាម​សារព័ត៌មាន…

ប្រទេសទុយនីស៊ី៖ អាជ្ញាធរគយទុយនីស៊ីបាន​ស្ទាក់ចាប់ និងរឹបអូសថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ ៣០ គីឡូក្រាម (ស្មើនឹង ២៦ ដុំធំ) ដែលត្រូវបានលាក់យ៉ាងបិទជិត​ក្នុងបន្ទប់សម្ងាត់នៃរថយន្តបរទេសមួយគ្រឿង។ នេះបើយោងតាម​សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៣ ខែមករានេះ។

ការបង្ក្រាបនេះបានធ្វើឡើងនៅច្រកព្រំដែន រ៉ាស ជេឌីរ ​បន្ទាប់ពីមន្ត្រីជំនាញបានប្រើប្រាស់ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច​បង្ហាញពីភាពមិនប្រក្រតីនៅក្នុងយានយន្តនោះ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សេវាសន្តិសុខ ដើម្បីបន្តនីតិវិធីច្បាប់ និងស្វែងរកខ្សែបណ្តាញពាក់ព័ន្ធផ្សេងទៀត។

​ច្រកព្រំដែន រ៉ាស ជេឌីរ​ ដែលស្ថិតនៅចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីកណ្តាលរដ្ឋធានីទុយនីស គឺជាចំណុចយុទ្ធសាស្ត្រតភ្ជាប់ពាណិជ្ជកម្ម និងការធ្វើដំណើរដ៏សំខាន់រវាងប្រទេសទុយនីស៊ី និងលីប៊ី។ ដោយសារស្ថានភាពនយោបាយ និងសន្តិសុខមិនទាន់មានស្ថិរភាពពេញលេញនៅក្នុងប្រទេសលីប៊ី តំបន់ព្រំដែននេះបានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមឧក្រិដ្ឋជនឆ្លងដែន ក្នុងការប៉ុនប៉ងរុករកជួញដូរទំនិញខុសច្បាប់ អាវុធ និងគ្រឿងញៀន។ ការរឹតបន្តឹងសន្តិសុខ និងការប្រើប្រាស់បច្ចេកវិទ្យាស្កែនទំនើបនៅច្រកព្រំដែននេះ គឺជាវិធានការចាំបាច់របស់រដ្ឋាភិបាលទុយនីស៊ី ដើម្បីការពារស្ថិរភាពជាតិ និងទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀនចូលទៅក្នុងតំបន់អាហ្វ្រិកខាងជើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ