ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន៖​ គណបក្សកាន់អំណាច អាចឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅសប្តាហ៍ក្រោយ​

2 នាទី មុន

ទីក្រុងតូក្យូ៖ យោងតាមការស្ទង់មតិចុងក្រោយរបស់កាសែត Asahi គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណេ តាកាអ៊ីឈី ត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។…

ទីក្រុងតូក្យូ៖ យោងតាមការស្ទង់មតិចុងក្រោយរបស់កាសែត Asahi គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណេ តាកាអ៊ីឈី ត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ នេះបើយោងតាម​សារព័ត៌មាន ​Reuters ចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈនេះ។

លទ្ធផលបង្ហាញថា បក្សកាន់អំណាច និងសម្ព័ន្ធមិត្តអាចក្ដោបក្ដាប់អាសនៈរហូតដល់ ៣០០ ក្នុងចំណោម ៤៦៥ អាសនៈ ដែលចំនួននេះនឹងផ្ដល់អំណាចពេញដៃដល់លោកស្រី តាកាអ៊ីឈី ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធថ្មីៗ ខណៈដែលគណបក្សប្រឆាំងធំៗកំពុងប្រឈមនឹងការបាត់បង់អាសនៈជាច្រើន។

​សូមបញ្ជាក់ថា លោកស្រី សាណេ តាកាអ៊ីឈី បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ជំនួសលោក ស៊ីហ្គេរុ អ៊ីស៊ីបា ក្នុងស្ថានភាពនយោបាយដ៏តានតឹង និងការបែកបាក់ផ្ទៃក្នុងបក្ស។ ការសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតមុនអាណត្តិនៅពេលនេះ គឺជាយុទ្ធសាស្ត្រមួយដើម្បីស្វែងរក «អាណត្តិពិតប្រាកដ» ពីប្រជាជន និងពង្រឹងស្ថិរភាពរដ្ឋាភិបាល។ ប្រសិនបើជ័យជម្នះនេះក្លាយជាការណ៍ពិត លោកស្រីនឹងក្លាយជាមេដឹកនាំស្រ្តីដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយជប៉ុនទំនើប ដែលមានសិទ្ធិសម្រេចលើការកែទម្រង់សេដ្ឋកិច្ចទ្រង់ទ្រាយធំ ស្របតាមទស្សនវិស័យរបស់លោកស្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ