ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Iphone ពីនារីម្នាក់មិនបានសម្រេចត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខៀវ ១គ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iphone ពីនារីម្នាក់ ខណៈដែលនារីរងគ្រោះកំពុងជិះម៉ូតូស្កុបពី ពណ៌ក្រហម ១គ្រឿង ហើយនិយាយទូរស័ព្ទ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២១ កុម្ភៈ ២០១៤ តាមបណ្តោយផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ចែករំលែកព័តមាននេះ