PSG ឈប់ដាក់លក់អាវ Neymar នៅក្នុងហាងផ្លូវការរបស់ខ្លួន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា ឈប់ដាក់លក់អាវរបស់ Neymar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា ឈប់ដាក់លក់អាវរបស់ Neymar…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបអ្នកមានបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា ឈប់ដាក់លក់អាវរបស់ Neymar នៅក្នុងហាងផ្លូវការរបស់ខ្លួន ។ កីឡាករវ័យ២៧ឆ្នាំ ដែលតែងតែរអ៊ូថា ចង់ចេញពីក្លិបអ្នកមានបារាំងត្រូវបានគេជឿជាក់ថា កំពុងតែជិតបានសម្រេចក្តីបំណងហើយ ។ ពេលនេះក្លិប PSG ឈប់ដាក់លក់អាវរបស់ Neymar តែបែរជាមានអាវរបស់ជើងខ្លាំង Kylian Mbappe ទៅវិញ ។
គេបានដឹងរឿងនេះ ដោយសារតែអ្នកកាសែតមួយរូបរបស់ UOL Esporte លោក Joao Henrique Marques។ លោកបានដើរកាត់ហាងផ្លូវការរបស់ PSG ហើយថតវីឌីអូ ដែលយើងឃើញថា គ្មានរូបតាំងរបស់ Neymar ទាល់តែសោះ។
បើទោះបីជាមិនឃើញមានរូប Neymar តាំងនៅម្តុំអាវក៏ដោយគេក៏បានឃើញរូបរបស់កីឡាករថ្លៃជាងគេរូបនេះ នៅកន្លែងតាំងលក់ស្បែកជើងផងដែរ ។ យើងនៅមិនទាន់ដឹងច្បាស់ថា អនាគតរបស់ Neymar នឹងទៅជាយ៉ាងណា ព្រោះតែថ្វីបើ Barcelona ចង់បាន Neymar មែន តែគេមិនមានលុយគ្រប់ ព្រោះតែលក់ Philippe Coutinho មិនចេញ ខណៈដែល Real Madrid ក៏មិនទាន់ដាក់ចិត្តដាក់កាយស្រឡាញ់ដោយស្មោះជាក់លាក់ដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ